ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកពូទីនប្រធានាធិបតីរុស្ស៊ីថ្លែងថា រុស្ស៊ីនឹងចាត់វិធានការឆ្លើយតបនឹងហេតុការណ៍ដែលទីក្រុងម៉ូស្គូរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក
2023-05-31 14:43:25cri
Share with:

     ថ្ងៃទី៣០ខែឧសភាតាមម៉ោងក្នុងតំបន់  លោកពូទីនប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់នៅពេលផ្តល់បទសម្ភាសន៍ថា  រុស្ស៊ីបានធ្វើការវាយប្រហារចំពោះបញ្ជាការដ្ឋានស៊ើបការណ៍សម្ងាត់របស់កងទ័ពអ៊ុយក្រែន។

      នៅពេលថ្លែងអំពីហេតុការណ៍ដែលទីក្រុងម៉ូស្គូរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក  លោកពូទីនបានលើកឡើងថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានដំណើរការជាប្រក្រតី   បើទោះបីជានៅមានកន្លែងខ្វះខាតត្រូវកែសម្រួលទៀតក៏ដោយ។អាជ្ញាធរក្រុងកៀវបានជ្រើសរើសផ្លូវគំរាមកំហែងចំពោះប្រជាជនរុស្ស៊ី   វាច្បាស់ណាស់គឺជាសកម្មភាពភេរវនិយម។សំដៅចំពោះទង្វើបង្កហេតុរបស់ទីក្រុងកៀវ   រុស្ស៊ីនឹងចាត់វិធានការឆ្លើយតប ហើយនឹងវែកមុខអ្នកទទួលខុសត្រូវនៃការបង្កហេតុការណ៍នេះ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស