ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនអង្គការណាតូឱ្យធ្វើរឿងដែលមានអំណោយផលដល់សន្តិភាពក្នុងតំបន់យ៉ាងពិតប្រាកដ
2023-05-31 10:38:57cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ ស្ថានការណ៍ដ៏តានតឹងនៃតំបន់ Kosovo និងតំបន់ Metohija នៃប្រទេសស៊ែប៊ីបានឡើងកម្តៅជាបន្តបន្ទាប់ ។ ទាក់ទិននឹងរឿងនេះ ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៣០ ខែឧសភា  លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះដំណើរវិវឌ្ឍនៃស្ថានការណ៍នេះ ។

      លោកស្រី Mao Ning បានថ្លែងទៀតថា ប្រទេសចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសស៊ែប៊ីក្នុងការគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដី ប្រឆាំងស្ថាប័នស្វ័យភាពបណ្តោះអាសន្នរបស់លោក Pristina ធ្វើសកម្មភាពដោយឯកតោភាគី ហើយអំពាវនាវឱ្យអនុវត្តកាតព្វកិច្ចបង្កើតសហព័ន្ធទីក្រុងជនជាតិស៊ែប៊ីយ៉ាងប្រាកដប្រជា ។ ប្រទេសចិនដាស់តឿនអង្គការណាតូឱ្យគោរពយ៉ាងប្រាកដប្រជានូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសពាក់ព័ន្ធ និងធ្វើរឿងដែលមានអំណោយផលដល់សន្តិភាពក្នុងតំបន់យ៉ាងពិតប្រាកដ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស