ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនខិតខំប្រឹងប្រែងកសាងជាប្រទេសខ្លាំងក្លាខាងការអប់រំដើម្បីផ្តល់ការទ្រទ្រង់ដ៏ខ្លាំងដល់ការធ្វើទំនើបកម្មតាមបែបផែនចិន
2023-05-31 18:09:19cri
Share with:

ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៣លោកXi Jinpingប្រធានរដ្ឋចិនបានចាត់ចែងការងារពន្លឿនកិច្ចកសាងប្រទេសខ្លាំងក្លាខាងការអប់រំ។តើហេតុអ្វីត្រូវកសាងប្រទេសចិនឲ្យទៅជាប្រទេសខ្លាំងក្លាខាងការអប់រំតើប្រទេសខ្លាំងក្លាខាងការអប់រំនឹងមានអត្ថន័យអ្វីខ្លះចំពោះការធ្វើទំនើបកម្មតាមបែបផែនចិនតើការដែលប្រទេសចិនក្លាយជាប្រទេសខ្លាំងក្លាខាងការអប់រំនឹងនាំមកនូវអ្វីខ្លះចំពោះពិភពលោក?


តើហេតុអ្វីត្រូវកសាងប្រទេសចិនឲ្យទៅជាប្រទេសខ្លាំងក្លាខាងការអប់រំ

លោកXi Jinpingប្រធានរដ្ឋចិនបានមានប្រសាសន៍ថាការអប់រំមានភាពរុងរឿងប្រទេសជាតិនឹងមានភាពរុងរឿងការអប់រំខ្លាំងប្រទេសជាតិនឹងខ្លាំង។តាំងពីបូរាណកាលមកប្រទេសចិនក៏ជាប្រទេសមួយដែលគោរពគ្រូបង្រៀននិងយកចិត្តទុកដាក់ចំពោះការអប់រំ។មូលហេតុដ៏សំខាន់មួយដែលប្រទេសចិនអាចបន្តអរិយធម៌ជាង៥០០០ឆ្នាំរហូតដល់សព្វថ្ងៃគឺដោយសារយកចិត្តទុកដាក់ខ្លាំងចំពោះការអប់រំ។បច្ចុប្បន្ននេះការធ្វើទំនើបកម្មតាមបែបផែនចិនដែលប្រជាជនចិនបាននិងកំពុងខិតខំប្រឹងប្រែងកសាងគឺមានការទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយការអប់រំ។

ក្នុងយុទ្ធសាស្ត្រអភិបាលកិច្ចរបស់លោកXi Jinpingការកសាងប្រទេសចិនជាប្រទេសខ្លាំងក្លាខាងការអប់រំគឺជាយុទ្ធសាស្ត្រនាំមុខសម្រាប់ការកសាងប្រទេសចិនឲ្យទៅជាប្រទេសទំនើបដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយគឺជាការទ្រទ្រង់ដ៏សំខាន់ដើម្បីសម្រេចបាននូវភាពឯករាជ្យម្ចាស់ការខាងបច្ចេកវិទ្យាកម្រិតខ្ពស់គឺជាផ្លូវដ៏មានប្រសិទ្ធភាពដើម្បីជំរុញប្រជាជនទាំងអស់ឲ្យមានជីវភាពធូរធារនិងជាគម្រោងមូលដ្ឋានសម្រាប់ជំរុញការស្តារប្រជាជាតិចិនឲ្យមានភាពរុងរឿងឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន

តើប្រទេសចិនធ្វើដូចម្តេចដើម្បីកសាងខ្លួនឲ្យទៅជាប្រទេសខ្លាំងក្លាខាងការអប់រំ

នៅក្នុងការចាត់ចែងជាប្រព័ន្ធស្តីពីការកសាងប្រទេសចិនឲ្យទៅជាប្រទេសខ្លាំងក្លាខាងការអប់រំរបស់លោកXi Jinpingគោលការណ៍នៃអភិបាលកិច្ចរបស់លោកដែលប្រកាន់ខ្ជាប់ជានិច្ចនោះគឺ«តម្កល់ប្រជាជនជាស្នូល»។លោកបានលើកឡើងថា«ត្រូវធ្វើឲ្យប្រជាជនពេញចិត្តចំពោះការអប់រំ»ពោលគឺជំរុញឲ្យការអប់រំមានតុល្យភាពបង្រួញគម្លាតនៃការអប់រំរវាងទីក្រុងនិងជនបទរវាងតំបន់និងតំបន់រវាងសាលានិងសាលារវាងក្រុមមនុស្សនិងក្រុមមនុស្សដើម្បីធ្វើឲ្យកុមារគ្រប់រូបអាចទទួលបានការអប់រំប្រកបដោយតុល្យភាពនិងមានគុណភាព។

ចំពោះការធ្វើទំនើបកម្មតាមបែបផែនចិនការសម្រេចបាននូវភាពឯករាជ្យម្ចាស់ការខាងបច្ចេកវិទ្យាកម្រិតខ្ពស់និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់គឺចំណុចសំខាន់បំផុត។លោកXi Jinpingបានលើកឡើងថាការធ្វើការដើម្បីបម្រើដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់គឺជាភារកិច្ចសំខាន់ក្នុងការកសាងប្រទេសខ្លាំងក្លាខាងការអប់រំ។ប្រទេសចិនត្រូវការជាបន្ទាន់នូវការជំរុញដោយមានប្រសិទ្ធភាពនូវការកសាងប្រទេសចិនឲ្យទៅជាប្រទេសខ្លាំងក្លាខាងការអប់រំទៅជាប្រទេសខ្លាំងក្លាខាងបច្ចេកទេសនិងទៅជាប្រទេសខ្លាំងក្លាខាងធនធានមនុស្ស។

តើការដែលប្រទេសចិនជាប្រទេសខ្លាំងក្លាខាងការអប់រំនឹងនាំមកនូវអ្វីខ្លះចំពោះពិភពលោក?

វប្បធម៌ប្រពៃណីរបស់ប្រទេសចិនអាចបន្តវេនរាប់ពាន់ឆ្នាំដោយមិនសាបសូន្យមានមូលហេតុដ៏សំខាន់មួយទៀតគឺប្រទេសចិនប៉ិនប្រសប់ក្នុងការក្រេបយកវប្បធម៌បរទេសប្រកបដោយបរិយាប័ន្ន។លោកXi Jinpingបានថ្លែងថាប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ដោយបើកចំហដែលប្រើប្រាស់ដោយមានប្រសិទ្ធភាពនូវធនធានខាងការអប់រំល្អបំផុតលើពិភពលោកនិងកត្តានវានុវត្តន៍ដើម្បីធ្វើឲ្យប្រទេសចិនក្លាយទៅជាមជ្ឈមណ្ឌលអប់រំដ៏សំខាន់លើពិភពលោកដែលមានកម្លាំងទ្ធិពលខ្លាំង។ប្រទេសចិនសកម្មចូលរួមអភិបាលកិច្ចខាងការអប់រំសកលណៈជំរុញយ៉ាងខ្លាំងក្លានូវគម្រោង«បន្តការសិក្សានៅប្រទេសចិន»។ប្រទេសចិនខិតខំប្រឹងប្រែងជំរុញការបើកចំហទំនុកចិត្តនិងធ្វើកិច្ចសហប្រតិបត្តិការខាងបច្ចេកទេសអន្តរជាតិដើម្បីរួមចំណែកកាន់តែច្រើនសម្រាប់ការជំរុញឲ្យអរិយធម៌មនុស្សជាតិវិវឌ្ឍទៅមុខ៕







អ្នកបកប្រែ:张艳萍
ប្លុកពិសេស