ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអះអាងថា ចិននឹងខិតខំប្រឹងប្រែងដើម្បីជំរុញការលើកកម្ពស់សមត្ថភាពនិងប្រសិទ្ធភាពនៃប្រតិបតិ្តការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
2023-05-31 10:29:58cri
Share with:

      ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៣០ ខែឧសភា  លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា បច្ចុប្បន្ននេះ ស្ថានការណ៍សន្តិសុខអន្តរជាតិមានភាពតានតឹងនិងស្មុគស្មាញ ដែលកាន់តែរំលេចពីតួនាទីនិងអត្ថន័យនៃប្រតិបតិ្តការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិថែមទៀត ។ ប្រទេសចិននឹងបន្តធ្វើកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ក្នុងន័យជំរុញការលើកកម្ពស់សមត្ថភាពនិងប្រសិទ្ធភាពនៃប្រតិបតិ្តការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីដើរតួនាទីកាន់តែធំក្នុងការគាំពារសុខសន្តិភាពអន្តរជាតិ ។

      លោកស្រី Mao Ning បានថ្លែងទៀតថា ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក កងទ័ពចិនបានចាត់បញ្ជូនពលទាហាននិងនាយទាហានចំនួនជាង៥ម៉ឺននាក់ ដែលបានធ្វើដំណើរទៅកាន់ប្រទេសនិងតំបន់ចំនួនជាង២០ ដើម្បីចូលរួមប្រតិបតិ្តការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។ បច្ចុប្បន្ននេះ ប្រទេសចិនជារដ្ឋសមាជិករួមវិភាគទានប្រាក់ធំទីពីររបស់អង្គការសហប្រជាជាតិ និងជារដ្ឋសមាជិកដែលបានចាត់បញ្ជូនកងទ័ពរក្សាសន្តិភាពច្រើនជាងគេរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងអស់មានពលទាហាននិងនាយទាហានចិនចំនួនជាង២២០០នាក់កំពុងបំពេញបេសកកម្មនៅតំបន់រក្សាសន្តិភាពចំនួន៨កន្លែង ។ ពលទាហាននិងនាយទាហានរក្សាសន្តិភាពរបស់ប្រទេសចិនគោរពកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បំពេញការងារតាមការផ្តល់សិទ្ធិអំណាចយ៉ាងម៉ឺងម៉ាត់ អនុវត្តបេសកកម្មរក្សាសន្តិភាពយ៉ាងស្មោះត្រង់ ដែលបានរួមចំណែកដ៏សំខាន់ដើម្បីគាំពារសន្តិភាពសកលនិងជំរុញការអភិវឌ្ឍរួម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស