ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីអាមេរិកអះអាងថា ចិនបដិសេធចំពោះសំណើជួបសន្ទនារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្រសួងការបរទេសចិនថ្លែងថា៖ភាគីអាមេរិកដឹងច្បាស់ពីមូលហេតុនេះ !
2023-05-31 10:43:35cri
Share with:

    តាមការផ្សាយដំណឹងឱ្យដឹងថា ភាគីអាមេរិកបានអះអាងថា ប្រទេសចិនបានបដិសេធជាផ្លូវការចំពោះសំណើរបស់អាមេរិកដែលស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងជួបសន្ទនាក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡានៅប្រទេសសិង្ហបុរី ។ ទាក់ទិននឹងការណីនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ៣០ ខែឧសភាថា បច្ចុប្បន្ននេះ មូលហេតុដែលបណ្តាលឱ្យកិច្ចសន្ទនារវាងកងទ័ពចិននិងអាមេរិកប្រឈមនឹងភាពលំបាក គឺ ភាគីអាមេរិកបានដឹងច្បាស់ណាស់ ។

    លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា ភាគីអាមេរិកគួរតែគោរពយ៉ាងប្រាកដប្រជាចំពោះអធិបតេយ្យភាព សន្តិសុខនិងការយកចិត្តទុកដាក់អំពីផលប្រយោជន៍ជាតិរបស់ចិន ហើយកែតម្រូវទង្វើខុសឆ្គងភ្លាម ក៏ដូចជាបង្ហាញពីសុទ្ធចិត្តរបស់ខ្លួនដើម្បីបង្កបរិយកាសនិងលក្ខខណ្ឌចាំបាច់សម្រាប់ជំរុញកិច្ចសន្ទនានិងការផ្លាស់ប្តូររវាងកងទ័ពចិននិងអាមេរិក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស