ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនជប៉ុនប្រឆាំងតវ៉ាចំពោះរដ្ឋាភិបាលដែលបានបង្កើនថវិកាការពារជាតិក្នុងទំហំធំ
2023-05-31 10:11:30cri
Share with:

      ពេលកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានដាក់ចេញវិធានការខាងកិច្ចការពារជាតិមួយចំនួនជាបន្តបន្ទាប់ ដោយមិនត្រឹមតែបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិធានការពិសេសនៃប្រភពថវិកាការពារជាតិនៅសភាតំណាងរាស្រ្ត ដើម្បីធានាជាក់លាក់ដល់ការចំណាយថវិកាការពារជាតិដែលមានការកើនឡើងយ៉ាងខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានបង្កើនការប្រាស្រ័យទាក់ទងជាមួយសហព័ន្ធយោធាដូចជាអង្គការណាតូជាដើមទៀតផង វិធានការទាំងនេះបានបណ្តាលឱ្យប្រជាជនជប៉ុនប្រឆាំងតវ៉ាយ៉ាងខ្លាំង។

      ល្ងាចថ្ងៃទី៣០ខែឧសភា ប្រជាជនជប៉ុនប្រហែល៣០០នាក់បានធ្វើការប្រឆាំងតវ៉ានៅមុខលំនៅដ្ឋានសមាជិកសភាតំណាងរាស្រ្ត។ ពួកគេបានលើកឡើងថា ទង្វើរបស់រដ្ឋាភិបាលជប៉ុនដែលប៉ុនប៉ងចង់វាតទីផ្នែកយោធាគឺផ្ទុយនឹងរដ្ឋធម្មនុញ្ញសន្តិភាពរបស់ជប៉ុន ហើយមិនបានគិតពិចារណាឡើងវិញពីទោសកំហុសក្នុងសង្រ្គាមកាលពីអតីតកាលទាល់តែសោះ។

      ក្រៅពីនេះ មានបាតុករមួយចំនួនបានលើកឡើងថា សង្គមជប៉ុនបាននិងកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជាតម្លៃទំនិញកើនឡើងយ៉ាងខ្លាំងនិងអ្នកមានចំណូលទាបជួបការលំបាកខាងជីវភាពរស់នៅជាដើម រដ្ឋាភិបាលជប៉ុនមិនត្រឹមតែមិនផ្តោតសំខាន់លើការកែលម្អជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែ បែរជាទម្លាក់ថវិកាកាន់តែច្រើនលើវិស័យការពារជាតិទៅវិញ ការសម្រេចចិត្តបែបនេះពិតជាគិតមិនយល់នោះទេ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស