ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលនៃសហភាពប្រទេសទ្វីបអាមេរិកខាងត្បូងបានបើកធ្វើដោយផ្តោតលើការធ្វើសមាហរណកម្មក្នុងតំបន់
2023-05-31 11:41:15cri
Share with:

កាលពីថ្ងៃទី៣០ខែឧសភាតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលនៃសហភាពប្រទេសទ្វីបអាមេរិកខាងត្បូងបានបើកធ្វើនៅក្រុងប្រាស៊ីលីយ៉ា រដ្ឋធានីប្រទេសប្រេស៊ីល ។ កិច្ចប្រជុំលើកនេះគឺរៀបចំដោយរដ្ឋាភិបាលប្រេស៊ីល និងក្រោមអធិបតីភាពលោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស៊ីល ។ មេដឹកនាំនិងតំណាងជាន់ខ្ពស់ដែលមកពីប្រទេសអាមេរិកខាងត្បូងចំនួន១២បូករួមទាំងប្រេស៊ីលផងបានជួបជុំគ្នានៅក្រុងប្រាស៊ីលីយ៉ា ដើម្បីពិភាក្សាជាសំខាន់លើការធ្វើសមាហរណកម្មក្នុងតំបន់អាមេរិកខាងត្បូង ។

លោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស៊ីលបានថ្លែងថា ភារកិច្ចធ្វើសមាហរណកម្មក្នុងតំបន់អាមេរិកខាងត្បូងគឺត្រូវសម្រេចជាបន្ទាន់ ប្រទេសនានាក្នុងតំបន់អាមេរិកខាងត្បូងបានប្តេជ្ញាចិត្តឱ្យនិយមន័យថ្មីចំពោះទស្សនទានរួមនិងចាប់ដំណើរការជាថ្មីឡើងវិញនូវសកម្មភាពពាក់ព័ន្ធនឹងការអភិវឌ្ឍជានិរន្តរភាព សន្តិភាពនិងភាពសុខសាន្តរបស់ប្រជាជន ។ លោកអំពាវនាវឱ្យកសាងទ្វីបអាមេរិកខាងត្បូងដ៏ខ្លាំងក្លា ជឿជាក់លើខ្លួនឯងនិងមានអង្គការខាងនយោបាយ ហើយស្នើឱ្យបង្កើតវេទិកាមួយ ដើម្បីឱ្យថ្នាក់ដឹកនាំប្រទេសអាមេរិកខាងត្បូងអាចពិភាក្សានិងផ្តល់អនុសាសន៍ណែនាំយ៉ាងរលូននិងតាមពេលកំណត់ចំពោះប្រតិបត្តិការរបស់ប្រទេសនានា ក៏ដូចជាបង្កើនការធ្វើសមាហរណកម្មក្នុងពហុវិស័យ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស