ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សិក្ខាសាលាអន្តរជាតិអំពីការប្រើប្រាស់បច្ចេកទេសអវកាសដោយសន្តិភាពលើកទី៦ នឹងប្រារព្ធធ្វើនៅខែវិច្ឆិកា
2023-05-31 14:48:36cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់ការបើកធ្វើសិក្ខាសាលាអន្តរជាតិអំពីការប្រើប្រាស់បច្ចេកទេសអវកាសដោយសន្តិភាពលើកទី៦បានបើកធ្វើនៅក្រុងប៉េកាំង ។ កិច្ចប្រជុំលើកនេះបានសម្រេចថា នឹងបើកធ្វើសិក្ខាសាលាអន្តរជាតិអំពីការប្រើប្រាស់បច្ចេកទេសអវកាសដោយសន្តិភាពលើកទី៦ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣ ។ ក្រុងប៉េកាំង និងខេត្ត Zhejiang ជាដើមជាទីតាំងជាអាទិភាពសម្រាប់ការរៀបចំសិក្ខាសាលា ព្រមពេលជាមួយគ្នានេះដែរ តំបន់ដូចជាអាមេរិកនិងអឺរ៉ុបជាដើមក៏នឹងរៀបចំអនុសិក្ខាសាលាផងដែរ ។

      លោក Wang Tianyi ប្រធានប្រតិបតិ្តនៃសហព័ន្ធសន្តិភាពអវកាសអន្តរជាតិ និងជាបណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាអវកាសអន្តរជាតិបានថ្លែងថា “ក្នុងបរិបទអន្តរជាតិបច្ចុប្បន្ននេះ សិក្ខាសាលាលើកនេះកាន់តែរំលេចនូវគុណតម្លៃសន្តិភាពនិងកិច្ចសហប្រតិបតិ្តការរបស់មនុស្សជាតិទាំងមូល ” ។ សហព័ន្ធសន្តិភាពអវកាសអន្តរជាតិនឹងដើរតួនាទីយ៉ាងពេញលេញក្នុងនាមជាអ្នកសង្កេតការណ៍របស់គណៈកម្មាធិការអង្គការសហប្រជាជាតិសម្រាប់ការប្រើប្រាស់លំហអវកាសដោយសន្តិភាព ដើម្បីខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍជាសកលនូវការប្រើប្រាស់បច្ចេកទេសអវកាសដោយសន្តិភាព ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស