ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើក្រឹត្យធ្វើមោឃភាព《សន្ធិសញ្ញាកងកម្លាំងប្រដាប់អាវុធជាប្រក្រតីរបស់អឺរ៉ុប》
2023-05-30 11:15:27cri
Share with:

     ថ្ងៃទី២៩ខែឧសភា  លោកពូទីន ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើក្រឹត្យធ្វើមោឃភាពសន្ធិសញ្ញាកងកម្លាំងប្រដាប់អាវុធជាប្រក្រតីរបស់អឺរ៉ុប

     ថ្ងៃដដែល  លោកPeskov លេខាធិការព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបានថ្លែងនៅក្នុងសន្និសីទកាសែតថា   ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការប្រកាសធ្វើមោឃភាពសន្ធិសញ្ញាកងកម្លាំងប្រដាប់អាវុធជាប្រក្រតីរបស់អឺរ៉ុបនឹងមិនបណ្តាលឱ្យកើតមានផលវិបាកផ្ទាល់នោះទេ ពីព្រោះយន្តការពាក់ព័ន្ធបានស្លាប់ទៅហើយនៅសល់តែឈ្មោះតែប៉ុណ្ណោះ  ហើយអ្នកខុសមិនមែនជាភាគីរុស្ស៊ីទេ។

     លោកPeskov បានថ្លែងបន្តទៀតថា  បច្ចុប្បន្ននេះ  ក្នុងវិស័យគ្រប់គ្រងសព្វាវុធនិងស្ថិរភាពយុទ្ធសាស្ត្រ កំពុងស្ថិតមានចន្លោះទទេយ៉ាងធំ  ចាំបាច់ត្រូវមានលិខិតបទដ្ឋានគតិយុត្តអន្តរជាតិមកបំពេញបន្ថែម និងសម្របសម្រួលស្ថានការណ៍។ លោកបានថ្លែងថា  នេះគឺសមស្របនឹងផលប្រយោជន៍របស់ពិភពលោក  ប៉ុន្តែ បុរេលក្ខខណ្ឌគឺរុស្ស៊ីនិងបស្ចិមប្រទេសមានទំនាក់ទំនងទ្វេភាគីដែលប្រកបដោយប្រសិទ្ធភាព  ប៉ុន្តែទំនាក់ទំនងបែបនេះគឺគ្មានទេនាពេលបច្ចុប្បន្ន  ហើយអ្នកខុសក៏មិនមែនជាភាគីរុស្ស៊ីផងដែរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស