ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បេសកកម្មបាញ់បង្ហោះយានអវកាសផ្ទុកមនុស្ស Shenzhou-១៦ ទទួលបានជោគជ័យដោយគាប់ប្រសើរ
2023-05-30 11:01:54cri
Share with:

      តាមដំណឹងរបស់ការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ប្រទេសចិនបានឱ្យដឹងថា នៅវេលាម៉ោង៩ និង៣១នាទី ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ តាមម៉ោងក្រុងប៉េកាំង រ៉ុក្កែតដឹកជញ្ជូន  Long March-F 16 ដែលបានផ្ទុកយានអវកាសផ្ទុកមនុស្ស Shenzhou-១៦ ត្រូវបានបាញ់បង្ហោះនៅទីលានបាញ់បង្ហោះយានអវកាសដែលស្ថិតនៅក្រុងJiuquan ប្រហែល១០នាទីក្រោយមក យានអវកាសផ្ទុកមនុស្ស Shenzhou-១៦ បានបំបែកខ្លួនចេញពីរ៉ុក្កែតដោយជោគជ័យ ហើយបានហោះចូលគន្លងតារាវិថីតាមការគ្រោងទុក ក្រុមអវកាសយានិកមានសភាពល្អប្រសើរ បេសកកម្មបាញ់បង្ហោះទទួលបានជោគជ័យដោយគាប់ប្រសើរ ។

      បន្ទាប់ពីចូលទៅកាន់គន្លងតារាវិថី តាមរបៀបវារៈគ្រោងទុក យានអវកាសនឹងតភ្ជាប់ជាមួយស្ថានីយអវកាសដោយស្វ័យប្រវតិ្តនិងឆាប់រហ័ស ក្រុមអវកាសយានិកនៃយានអវកាសផ្ទុកមនុស្ស Shenzhou-១៦ និង ក្រុមអវកាសយានិកនៃយានអវកាសផ្ទុកមនុស្ស Shenzhou-១៥ នឹងផ្លាស់វេនគ្នានៅលើគន្លងតារាវិថី ។

      សូមបញ្ជាក់ថា នេះជាបេសកកម្មហោះហើរផ្ទុកមនុស្សលើកដំបូងរបស់វិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ប្រទេសចិន ក្នុងដំណាក់កាលការប្រើប្រាស់និងអភិវឌ្ឍន៍របស់ស្ថានីយអវកាសចិន ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស