ថ្ងៃទី២៩ ខែឧសភា ក្នុងសន្និសីទសារព័ត៌មានអំពីបេសកកម្មហោះហើរមានផ្ទុកមនុស្សរបស់យានអវកាស Shenzhou-១៦ លោក Lin Xiqiang អ្នកនាំពាក្យនៃវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ចិន និងជាអនុប្រធាននៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ប្រទេសចិនបានថ្លែងថា ការងារជ្រើសរើសអវកាសយានិកបម្រុងក្រុមទីបួនបាននិងកំពុងដំណើរតាមផែនការជាលំដាប់លំដោយនិងមានរបៀបរៀបរយ ពោកគឺគ្រោងនឹងបញ្ចប់ការងារជ្រើសរើសទាំងស្រុងនៅមុនចុងឆ្នាំនេះ ។
លោក Lin Xiqiang បានថ្លែងទៀតថា ដើម្បីបំពេញតម្រូវការនៃភារកិច្ចជាបន្តបន្ទាប់នៃវិស្វកម្មយានអវកាសផ្ទុកមនុស្ស ការងារជ្រើសរើសអវកាសយានិកបម្រុងក្រុមទីបួនបានចាប់ដំណើរការដោយគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២២ ដែលគ្រោងនឹងជ្រើសរើសអវកាសយានិកបម្រុងចំនួនពី១២ដល់១៤រូប ក្នុងនោះបូករួមទាំងបុគ្គលិកបីប្រភេទ ដូចជាអ្នកបើកបរយានអវកាស វិស្វករផ្នែកអវកាស និងអ្នកជំនាញខាងយានអវកាសផ្ទុកមនុស្សនិងទំនិញជាដើម ព្រមទាំងបានចាប់ផ្តើមជ្រើសរើសអ្នកជំនាញខាងយានអវកាសផ្ទុកមនុស្សនិងទំនិញនៅតំបន់ចិនហុងកុងជាលើកដំបូងទៀតផង ៕