តាមដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ប្រទេសចិនបានឱ្យដឹងថា យានអវកាសផ្ទុកមនុស្សShenzhou-១៦ នឹងត្រូវបាញ់បង្ហោះនៅម៉ោង៩និង៣១នាទី ព្រឹកថ្ងៃទី៣០ ខែឧសភា ។ តើភារកិច្ចលើកនេះមានចំណុចណាខ្លះដែលគួរឱ្យកត់សម្គាល់ ? ពោលគឺ វិស្វករអវកាសនិងអ្នកជំនាញយានអវកាសផ្ទុកមនុស្សនិងទំនិញចិននឹងបំពេញបេសកកម្មជាលើកដំបូង លោក Jing Haipeng បំពេញភារកិច្ចហោះហើរជាលើកទីបួន នេះគឺជាបេសកកម្មហោះហើរផ្ទុកមនុស្សជាលើកដំបូងក្នុងដំណាក់កាលប្រើប្រាស់និងអភិវឌ្ឍន៍របស់ស្ថានីយអវកាសចិន ៕