ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Hui តំណាងពិសេសរដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ុប-អាស៊ីកណ្តាលបានបញ្ចប់ដំណើរទស្សនកិច្ចនៅអឺរ៉ុប ក្រសួងការបរទេសចិនថ្លែងថា៖ លោកបានធ្វើការប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរមតិយោបល់យ៉ាងទូលំទូលាយជាមួយបណ្តាភាគីនានាស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ
2023-05-30 10:58:39cri
Share with:

    ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៦ ខែឧសភា លោក Li Hui តំណាងពិសេសរដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ុប-អាស៊ីកណ្តាលបានបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ប៉ូឡូញ បារាំង អាល្លឺម៉ង់ ទីស្នាក់ការទូទៅនៃសហភាពអឺរ៉ុបនិងរុស្ស៊ី  លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើបទបង្ហាញពីសភាពការណ៍នៃដំណើរទស្សនកិច្ចរបស់លោក Li Hui ក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៩ ខែឧសភានេះដោយលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក Li Hui លើកនេះបានធ្វើការប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរមតិយោបល់យ៉ាងទូលំទូលាយជាមួយបណ្តាភាគីនានាស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយព្រមទាំងអធិប្បាយពីគោលជំហរនិងគំនិតផ្តូចផ្តើមរបស់ចិន ស្តាប់មតិយោបល់និងសំណើរបស់បណ្តាភាគីនានា ក៏ដូចជាប្រមូលផ្តុំគំនិតឯកភាពរួមកាន់តែច្រើនរបស់អន្តរជាតិ 

    លោកស្រី Mao Ning បានលើកឡើងថា វិបតិ្តអ៊ុយក្រែននាពេលបច្ចុប្បន្ននៅតែស្ថិតក្នុងដំណាក់កាលគន្លឹះដដែល  នៅជំហានក្រោយ ប្រទេសចិននឹងបន្តអនុវត្ត"ប្រការគួរ " "ចំណុចរួមគ្នា  "និង"ការគិតពិចារណាបីចំណុច"ដែលបានលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ដើម្បីបង្កើនកិច្ចសន្ទនានិងការផ្លាស់ប្តូរជាមួយភាគីនានា ប្រមូលផ្តុំគំនិតឯកភាពរួមជាបន្តបន្ទាប់ដើម្បីរួមចំណែករបស់ចិនដល់ការជំរុញការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ 

អ្នកបកប្រែ:魏伟
ប្លុកពិសេស