ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ របបប្រជាធិបតេយ្យគ្មានស្តង់ដារតែមួយគត់សម្រាប់ពិភពលោកនោះទេ
2023-05-30 14:53:53cri
Share with:

 ថ្ងៃទី២៩ខែឧសភា  លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយតបនឹងការអធិប្បាយរបស់លោកLawrence Wong ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរីពាក់ព័ន្ធបញ្ហាប្រជាធិបតេយ្យថា  ការអធិប្បាយនេះគឺឈរលើមូលដ្ឋាននៃការអនុវត្តដ៏ជោគជ័យរបស់សិង្ហបុរី  ក៏បានបង្ហាញពីគោលបំណងរបស់ប្រទេសជាច្រើនផងដែរ។

      លោកស្រីMao Ningបានថ្លែងថា  ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា របបប្រជាធិបតេយ្យគ្មានស្តង់ដារតែមួយគត់សម្រាប់ពិភពលោកនោះទេ  ពោលគឺឱ្យតែសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន  ហើយអាចតំណាងឱ្យផលប្រយោជន៍របស់ប្រជាជនទាំងអស់  នោះគឺប្រជាធិបតេយ្យពិត  ជាប្រជាធិបតេយ្យល្អដែលអាចអនុវត្តដោយមានប្រសិទ្ធភាព។ ទោះបីជាសភាពការណ៍របស់ប្រទេសចិននិងសិង្ហបុរីខុសប្លែកពីគ្នាក៏ដោយ  ប៉ុន្តែសុទ្ធតែបានរកឃើញផ្លូវប្រជាធិបតេយ្យដែលសមស្របនឹងខ្លួនឯង  និងប្រកបដោយលក្ខណៈពិសេសរបស់ខ្លួន។ យើងប្រឆាំងយ៉ាងដាច់ខាត ចំពោះការឃោសនាបំប៉ោង ពីការយកប្រជាធិបតេយ្យមកបដិបក្ខនឹងអំណាច  និងទង្វើដែលប៉ុនប៉ងដើរបញ្ច្រាសទិសប្រវត្តិសាស្ត្រដែលអូសទាញពិភពលោកឱ្យត្រឡប់ទៅសម័យសង្គ្រាមត្រជាក់៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស