ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ប្រទេសចិនរីករាយធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយធនាគារអភិវឌ្ឍន៍ថ្មី
2023-05-30 10:14:05cri
Share with:

      ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីសភាពការណ៍ពាក់ព័ន្ធនឹងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨នៃក្រុមប្រឹក្សាធនាគារអភិវឌ្ឍន៍ថ្មីក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅថ្ងៃទី២៩ខែឧសភា លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនរីករាយធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយធនាគារអភិវឌ្ឍន៍ថ្មី ក៏ដូចជាគាំទ្រការអភិវឌ្ឍថែមមួយកម្រិតទៀតរបស់ធនាគារអភិវឌ្ឍន៍ថ្មី។

      លោកស្រីMaoNingបានលើកឡើងថា ក្រោមការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋសមាជិកនានា ធនាគារអភិវឌ្ឍន៍ថ្មីទទួលបានការវិវឌ្ឍរីកចម្រើនដ៏វិជ្ជមានក្នុងវិស័យដំណើរការសេវាកម្ម កិច្ចកសាងស្ថាប័ននិងពង្រីកចំនួនសមាជិកជាដើម ដែលបានក្លាយជាកម្លាំងងើបឡើងថ្មីនៃស្ថាប័នអភិវឌ្ឍន៍ពហុភាគីអន្តរជាតិ។ កិច្ចប្រជុំប្រចាំឆ្នាំលើកនេះនឹងគ្រោងផែនការអភិវឌ្ឍន៍របស់ធនាគារនេះនៅដំណាក់កាលបន្ទាប់៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស