ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖បច្ចុប្បន្ននេះ ប្រទេសចិននិងអាហ្រ្វិកចាំបាច់ត្រូវពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាងពេលណាៗទាំងអស់
2023-05-30 10:58:02cri
Share with:

    ពេលឆ្លើយសំណួរអំពីអនាគតនៃកិច្ចសហប្រតិបតិ្តការរវាងចិននិងអាហ្រ្វិកក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបានបើកធ្វើកាលពីថ្ងៃទី ២៩ ខែឧសភា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា បច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោកពោរពេញទៅដោយបញ្ហាប្រឈម  ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេនៅលើពិភពលោកនិងជាទ្វីបដែលមានប្រទេសកំពុងអភិវឌ្ឍន៍ច្រើនបំផុត ប្រទេសចិននិងអាហ្រ្វិកចាំបាច់ត្រូវពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាងពេលណាៗទាំងអស់ 

   លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា ប្រទេសចិនរីករាយប្រកៀកស្មាគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសអាហ្រ្វិកដើម្បីអនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដ គាំពារយ៉ាងដាច់ខាតនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់រនិងសមហេតុផលរវាងគ្នានិងគ្នា ជំរុញយ៉ាងសកម្មនូវបុព្វហេតុធ្វើទំនើបកម្មដែលមានលក្ខណៈពិសេសផ្សេងៗគ្នា រួមគ្នាជំរុញកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល ក៏ដូចជាខិតខំសម្រេចបាននូវសន្តិសុខរួមនិងបង្កើនការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌ ក្នុងន័យកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកដែលមានភាពកាន់តែស្អិតល្មួតប្រកបដោយកម្រិតខ្ពស់ ក៏ដូចជាបង្កើតជាគំរូភាពសម្រាប់ជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ 

អ្នកបកប្រែ:魏伟
ប្លុកពិសេស