ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មគ្គុទ្ទេសក៍កំពូលរបស់អ៊ីរ៉ង់ថ្លែងថា អ៊ីរ៉ង់រីករាយកែលម្អទំនាក់ទំនងការទូតជាមួយអេហ្ស៊ីប
2023-05-30 11:36:00cri
Share with:

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់កាលពីថ្ងៃទី២៩ខែឧសភាឱ្យដឹងថា លោក Ayatollah Sayyed Ali Khamenei មគ្គុទ្ទេសក៍កំពូលរបស់អ៊ីរ៉ង់បានថ្លែងនៅពេលជួបពិភាក្សាការងារជាមួយស៊ុលតង់ប្រទេសអូម៉ង់ ព្រះចៅ Haitham Bin Tariq Al-Said ថា ភាគីអ៊ីរ៉ង់សូមស្វាគមន៍ចំពោះការកែលម្អទំនាក់ទំនងការទូតជាមួយអេហ្ស៊ីប ។

តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី២៩ខែឧសភាឱ្យដឹងថា ពិតមែនតែអេហ្ស៊ីបនិងអ៊ីរ៉ង់បានរក្សាទំនាក់ទំនងការទូតក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះក្តី ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរគឺពោរពេញទៅដោយទំនាស់ ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងទៀតថា ប្រទេសមជ្ឈិមបូព៌ាជាច្រើនដែលបូករួមទាំងអេហ្ស៊ីបបាននាំគ្នាចាត់វិធានការ ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងក្នុងតំបន់ ។ ឧទាហរណ៍ដូចជា កាលពីខែមីនាឆ្នាំនេះ ប្រទេសអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ដែលមានទំនាក់ទំនងតានតឹងអស់កាលជាយូរមកហើយនោះបានរៀបចំទំនាក់ទំនងការទូតជាថ្មីឡើងវិញជាផ្លូវការក្រោមការសម្របសម្រួលពីប្រទេសចិន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស