ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានបរទេស៖ ក្រុមអ្នកតវ៉ាជនជាតិស៊ែប៊ីនៅតំបន់កូសូវ៉ូ បានកើតមានការប៉ះទង្គិចដោយហិង្សាជាមួយកងទ័ពអង្គការណាតូ លោកAleksandar Vucicប្រធានាធីបតីស៊ែប៊ីបានបង្ហាញអាកប្បកិរិយា!
2023-05-30 14:43:58cri
Share with:

    តាមដំណឹងនៃទីភ្នាក់ងារព័ត៌មាន Reutersចេញផ្សាយនៅថ្ងៃទី២៩ខែឧសភាឱ្យដឹងថា  នៅតំបន់កូសូវ៉ូ  ទាហានអង្គការណាតូដែលថែរក្សាសណ្តាប់ធ្នាប់ បានកើតមានការប៉ះទង្គិចដោយហិង្សាជាមួយក្រុមអ្នកតវ៉ាជនជាតិស៊ែប៊ី  មានទាហានអង្គការណាតូប្រហែល២៥នាក់រងរបួស។  ភាគីស៊ែប៊ីបានថ្លែងថាមានជនជាតិស៊ែប៊ី៥២នាក់រងរបួស។  ការផ្សាយដំណឹងបានឱ្យដឹងទៀតថា  ប៉ុន្មានថ្ងៃមុននេះលោកVucicប្រធានាធិបតីស៊ែប៊ីបានដំឡើងសភាពការណ៍ត្រៀមប្រយុទ្ធរបស់កងទ័ពដល់កម្រិតខ្ពស់បំផុត។

       លោកVucicប្រធានាធិបតីស៊ែប៊ីបានថ្កោលទោសលោកAlbinkurtiអ្នកដឹកនាំតំបន់កូសូវ៉ូថាបានបង្កស្ថានការណ៍តានតឹង  ហើយអំពាវនាវឱ្យជនជាតិស៊ែប៊ីនៅតំបន់កូសូវ៉ូច្រៀសវាងកុំកើតមានការប៉ះទង្គិចជាមួយទាហានអង្គការណាតូ។ដោយឡែកលោកAlbinkurtiវិញបានថ្កោលទោសលោកVucicថាបានបំផ្លាញស្ថិរភាពនៃតំបន់កូសូវ៉ូ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស