ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងបានគូសបញ្ជាក់ក្នុងកិច្ចប្រជុំពិភាក្សាលើកទី៥នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនថា ត្រូវបង្កើនកិច្ចកសាងប្រទេសខ្លាំងក្លាខាងការអប់រំ ដើម្បីផ្តល់ការទ្រទ្រង់យ៉ាងខ្លាំងដល់ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ
2023-05-30 10:14:53cri
Share with:

      រសៀលថ្ងៃទី២៩ខែឧសភា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំកិច្ចប្រជុំពិភាក្សាលើកទី៥ក្រោមប្រធានបទកិច្ចកសាងប្រទេសខ្លាំងក្លាខាងការអប់រំ។ លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ក្នុងពេលអញ្ជើញជាអធិបតីថា បើការអប់រំមានភាពរុងរឿង នោះប្រទេសជាតិក៏មានភាពរុងរឿង បើការអប់រំមានភាពខ្លាំងក្លា នោះ ប្រទេសជាតិក៏មានភាពខ្លាំងក្លាដែរ។ កិច្ចកសាងប្រទេសខ្លាំងក្លាខាងការអប់រំជាយុទ្ធសាស្រ្តឈានមុខក្នុងការកសាងប្រទេសចិនឱ្យក្លាយជាប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ ជាការទ្រទ្រង់ដ៏សំខាន់ក្នុងការសម្រេចបាននូវការសិក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យាខ្ពស់ដោយឯករាជ្យម្ចាស់ការ ជាមធ្យោបាយប្រកបដោយប្រសិទ្ធភាពសម្រាប់ជំរុញដល់ភាពសម្បូរប្បាយរួមរបស់ប្រជាជនទាំងអស់ ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញដោយគ្រប់ជ្រុងជ្រោយនូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិនផងដែរ។ យើងត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគោលការណ៍ណែនាំផ្នែកអប់រំរបស់បក្ស ប្រកាន់ខ្ជាប់ការអភិវឌ្ឍការអប់រំដោយតម្កល់ប្រជាជនជាស្នូល ពន្លឿនការជំរុញការធ្វើទំនើបកម្មខាងការអប់រំ ហើយបង្កើតមូលដ្ឋានគ្រឹះនៃសុភមង្គលរបស់ប្រជាជនតាមរយៈកិច្ចកសាងប្រទេសខ្លាំងក្លាខាងការអប់រំ ក៏ដូចជាពង្រឹងមូលដ្ឋានគ្រឹះនៃភាពរុងរឿងខ្លាំងក្លារបស់ប្រទេសជាតិតាមរយៈភាពខ្លាំងក្លានៃការអប់រំ ដើម្បីផ្តល់ការទ្រទ្រង់យ៉ាងខ្លាំងដល់ការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស