ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អេហ្ស៊ីបនិងតួកគីឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងផ្លូវទូតនិងសម្រេចចាត់បញ្ជូនឯកអគ្គរដ្ឋទូតទៅវិញទៅមកភ្លាមៗ
2023-05-30 11:05:11cri
Share with:

កាលពីថ្ងៃទី២៩ខែឧសភា ទីស្តីការប្រធានាធិបតីអេហ្ស៊ីបបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា លោក Abdelfattah al Sisi ប្រធានាធិបតីអេហ្ស៊ីបនិងលោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីបានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងផ្លូវទូតនិងសម្រេចចាត់បញ្ជូនឯកអគ្គរដ្ឋទូតទៅវិញទៅមកភ្លាមៗ ។

សេចក្តីថ្លែងការណ៍លើកឡើងថា ថ្ងៃដដែល លោក Abdelfattah al Sisi បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Recep Tayyip Erdogan ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ។

គួរបញ្ជាក់ថា លោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេសតួកគីបានជួបសន្ទនាជាមួយលោក Sameh Hassan Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបដែលទៅបំពេញទស្សនកិច្ចនៅតួកគីកាលពីខែមុន ។ លោក Mevlut Cavusoglu បានថ្លែងថា តួកគីនិងអេហ្ស៊ីបឯកភាពគ្នាកែលម្អទំនាក់ទំនងទ្វេភាគី ដើម្បីរៀបចំទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឱ្យឡើងដល់ថ្នាក់ឯកអគ្គរដ្ឋទូតជាថ្មីឡើងវិញ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស