ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនគ្រោងនឹងសម្រេចផែនការស្តីពីជនជាតិចិនឡើងទៅភពព្រះចន្ទជាលើកដំបូងនៅមុនឆ្នាំ២០៣០
2023-05-29 14:55:13cri
Share with:

វេលាម៉ោង៩ព្រឹកថ្ងៃទី២៩ខែឧសភា   សន្និសីទកាសែតអំពីបេសកកម្មហោះហើរនៃយានអវកាសដឹកមនុស្សShenZhou-16 បានបើកធ្វើនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបទីក្រុងJiuQuan។ លោកLin Xiqiangអនុប្រធាននៃការិយាល័យវិស្វកម្មយានអវកាសដឹកមនុស្សប្រទេសចិនបានថ្លែងថា  នៅពេលថ្មីៗនេះ  ផែនការយានអវកាសដឹកមនុស្សឡើងលើភពព្រះចន្ទនៃប្រទេសចិនបានដំណើរការហើយ គោលដៅរួមគឺនឹងសម្រេចបានការចុះចតជាលើកដំបូងរបស់ជនជាតិចិននៅលើភពព្រះចន្ទនៅមុនឆ្នាំ២០៣០  ដើម្បីធ្វើការងាររុករកខាងវិទ្យាសាស្ត្រនិងធ្វើពិសោធន៍ខាងបច្ចេកទេសពាក់ព័ន្ធនៅលើភពព្រះចន្ទ  និងបង្ហាញពីបច្ចេកទេសគន្លឹះ ដូចជាការដឹកមនុស្សទៅមករវាងភពផែនដីនិងភពព្រះចន្ទ ការស្នាក់នៅរយៈពេលខ្លីនៅលើភពព្រះចន្ទនិងការរុករកចម្រុះដោយមនុស្សនិងម៉ាស៊ីនជាដើម  ដើម្បីបង្កើតសមត្ថភាពស្ទង់ពិនិត្យនិងរុករកភពព្រះចន្ទនៃយានអវកាសដឹកមនុស្សដោយឯករាជ្យម្ចាស់ការ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស