ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Recep Tayyip Erdogan បានជាប់ឆ្នោតជាប្រធានាធិបតីតួកគីម្តងទៀត
2023-05-29 15:15:11cri
Share with:

    នាយប់អធ្រាត្រថ្ងៃទី ២៨ ខែឧសភា ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតួកគីបានប្រកាសនៅក្រុងអង់ការ៉ា រដ្ឋធានីតួកគីថា យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតជំហានដំបូងឱ្យដឹងថា លោក Recep Tayyip Erdogan ប្រធានាធិបតីបច្ចុប្បន្នបានយកឈ្នះបេក្ខជនឈរឈ្មោះដទៃទៀតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីពីរដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែឧសភានេះ ពោលគឺ លោកបានជាប់ឆ្នោតជាប្រធានាធិបតីតួកគីម្តងទៀត ។

    លោក Recep Tayyip Erdogan បានថ្លែងសុន្ទរកថានាយប់ថ្ងៃដដែលនោះដោយថ្លែងអំណរគុណដល់ការគាំទ្ររបស់ម្ចាស់ឆ្នោតនិងសន្យាថា នឹងមិនធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ ។ ស្របពេលជាមួយគ្នានេះ លោកក៏បានសន្យាថា នឹងខិតខំប្រឹងប្រែងធ្វើការដើម្បីអបអរខួប ១០០ ឆ្នាំមួយទៀតនៃការបង្កើតរដ្ឋរបស់ប្រទេសតួកគី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស