ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនជួបពិភាក្សាការងារជាមួយលោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្មរបស់ជប៉ុន
2023-05-29 15:48:26cri
Share with:

    ពេលថ្មីៗកន្លងទៅនេះ ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មលើកទី ២៩ នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC)ដែលបានបើកធ្វើនៅទីក្រុង Detroit សហរដ្ឋអាមេរិក លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានជួបពិភាក្សាការងារជាមួយលោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្មរបស់ជប៉ុនដោយលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីជប៉ុនដែលចចេសដាក់ចេញនូវវិធានការដាក់កំហិតលើការនាំចេញវត្ថុពាក់កណ្តាលចម្លង ក៏ដូចជាបញ្ហាដែលកិច្ចប្រជុំកំពូលក្រុមប្រទេស G7 ក្រុងហ៊ីរ៉ូស៊ីម៉ាលាបពណ៌និងវាយប្រហារចិនជាដើម ។

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Wentao បានលើកឡើងថា ភាគីជប៉ុនមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងក្លារបស់ចិនព្រមនិងមិនស្តាប់មតិយោបល់និងការអំពាវនាវរបស់អ្នកប្រកបអាជីពពាក់ព័ន្ធ ហើយបានចចេសដាក់ចេញនូវវិធានការដាក់កំហិតលើការនាំចេញវត្ថុពាក់កណ្តាលចម្លងដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឧស្សាហកម្ម ។ ភាគីចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយដាស់តឿនភាគីជប៉ុនឱ្យកែតម្រូវកំហុសរបស់ខ្លួនដើម្បីគាំពារយ៉ាងប្រាកដប្រជានូវស្ថិរភាពនៃខ្សែសង្វាក់ផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ម្យ៉ាងទៀត ការដែលកិច្ចប្រជុំកំពូលក្រុមប្រទេស G7 បានលេងឧបាយកលនយោបាយចំពោះបញ្ហាពិភាក្សាដែលទាក់ទិននឹងចិនក្នុងសេចក្តីថ្លែងការណ៍រួម ដែលដាក់ចេញនូវអ្វីដែលហៅថា ឯកសារស្តីពីសន្តិសុខសេដ្ឋកិច្ចដែលបាននិយាយបញ្ឆិតបញ្ឆៀងចំពោះចិន ក៏ដូចជាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ប្រទេសចិនប្រឆាំងជាដាច់ខាតចំពោះរឿងនេះ ។ ភាគីចិនរំពឹងថា ភាគីជប៉ុននឹងប្រកាន់អាកប្បកិរិយាត្រឹមត្រូវចំពោះប្រទេសចិនដើម្បីជំរុញយ៉ាងប្រាកដប្រជានូវទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាពតាមរយៈឥរិយាបថដែលប្រកបដោយលក្ខណៈស្ថាបនា ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស