ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចព្រមព្រៀងស្តីពីការឈប់បាញ់គ្នាជិតដល់ពេលកំណត់ សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឱ្យភាគីទាំងពីរដែលផ្ទុះអាវុធនៅស៊ូដង់ពន្យារពេលឈប់បាញ់គ្នាបន្ថែមទៀត
2023-05-29 15:44:44cri
Share with:

ដោយសារកិច្ចព្រមព្រៀងស្តីពីការឈប់បាញ់គ្នានាពេលបច្ចុប្បន្នជិតដល់ពេលកំណត់ ប្រជាជនស៊ូដង់មានការព្រួយបារម្ភអំពីសង្គ្រាមដែលមានភាពកាន់តែអាក្រក់ទៅៗ ដូច្នេះ សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីតបានអំពាវនាវឱ្យភាគីទាំងពីរដែលផ្ទុះអាវុធនៅស៊ូដង់ពន្យារពេលឈប់បាញ់គ្នាបន្ថែមទៀត ។

តាមដំណឹងនៃស្ថានីយទូរទស្សន៍ AL Jazeera ចេញផ្សាយកាលពីថ្ងៃទី២៨ខែឧសភាឱ្យដឹងថា ក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៨ខែឧសភា សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីតបានអំពាវនាវឱ្យពន្យារពេលកិច្ចព្រមព្រៀងស្តីពីការឈប់បាញ់គ្នានាពេលបច្ចុប្បន្ន ដែលកិច្ចព្រមព្រៀងនេះនឹងដល់កាលបរិច្ឆេទនៅវេលាម៉ោង២១និង៤៥នាទីនៅថ្ងៃទី២៩ខែឧសភាតាមម៉ោងក្នុងតំបន់ ។ សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីតបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមថា ពិតមែនតែកិច្ចព្រមព្រៀងស្តីពីការឈប់បាញ់គ្នានេះមិនសូវល្អឥតខ្ចោះក្តី ក៏ប៉ុន្តែការពន្យារពេលនឹងមានអំណោយផលដល់ការផ្តល់ជំនួយមនុស្សធម៌ដែលប្រជាជនស៊ូដង់ត្រូវការ ។ សេចក្តីថ្លែងការណ៍នេះក៏បានដាស់តឿនឱ្យកងកម្លាំងប្រដាប់អាវុធស៊ូដង់និងកងកម្លាំងផ្តល់ជំនួយរហ័សរបស់ស៊ូដង់បន្តធ្វើការចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀងអំពីការឈប់បាញ់គ្នា ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស