ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិន៖ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះភាគីជប៉ុនដែលសម្រេចចិត្តបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លអ៊ែរFukushima ទៅក្នុងសមុទ្រដោយឯកតោភាគី
2023-05-29 11:05:20cri
Share with:

      មហាសន្និបាតនៃអង្គការសុខភាពពិភពលោកលើកទី៧៦កំពុងបើកធ្វើនៅក្រុងហ្សឺណែវ តំណាងចិនបានបញ្ចេញមតិអំពីបញ្ហាបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លអ៊ែរFukushima ទៅក្នុងសមុទ្រនៅថ្ងៃទី២៧ខែឧសភាថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះភាគីជប៉ុនដែលសម្រេចចិត្តបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លអ៊ែរFukushima ទៅក្នុងសមុទ្រដោយឯកតោភាគី។

      តំណាងចិនបានថ្លែងថា ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លអ៊ែរFukushimaទៅក្នុងសមុទ្រនឹងដំណើរការរយៈពេល៣០ឆ្នាំ។នៅតាមឆ្នេរសមុទ្រFukushima មានរលកសមុទ្របោកបក់ខ្លាំងបំផុតនៅលើពិភពលោក បន្ទាប់ពីបង្ហូរទឹកសំណល់នុយក្លេអ៊ែររយៈពេល១០ឆ្នាំ សារធាតុវិទ្យុសកម្មពាក់ព័ន្ធនឹងរីកសាយភាយទៅដល់លំហសមុទ្រទូទាំងពិភពលោក ទង្វើនេះគឺបានបង្វែរហានិភ័យឱ្យមនុស្សជាតិទាំងមូល។ ប្រទេសនិងភាគីពាក់ព័ន្ធផលប្រយោជន៍ជាច្រើនសុទ្ធតែបានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំង។ មុននឹងឈានដល់ការមូលមតិជាឯកច្ឆន្ទជាមួយបណ្តាភាគីនានា ជប៉ុនមិនត្រូវចាប់ដំណើរការផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រតាមតែទំនើងចិត្តនោះឡើយ។

      តំណាងចិនបានសង្កត់ធ្ងន់ថា ភាគីចិនសូមដាស់តឿនម្តងទៀតឱ្យជប៉ុនអនុវត្តយ៉ាងផ្ចត់ផ្ចង់នូវកាតព្វកិច្ចអន្តរជាតិ ធ្វើការពិគ្រោះពិភាក្សាយ៉ាងពេញលេញជាមួយស្ថាប័នអន្តរជាតិពាក់ព័ន្ធនិងភាគីពាក់ព័ន្ធផលប្រយោជន៍ដែលបូករួមទាំងប្រទេសជិតខាងផងដែរ ដើម្បីចាត់ចែងទឹកសំណល់នុយក្លេអ៊ែរតាមរបៀបមានសុវត្ថិភាពបំផុតនិងសមរម្យបំផុត ព្រមទាំងទទួលយកការត្រួតពិនិត្យពីអន្តរជាតិយ៉ាងតឹងរ៉ឹង៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស