ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ឧស្សាហកម្មទិន្នន័យធំអន្តរជាតិចិនឆ្នាំ២០២៣បិទបញ្ចប់ ទំហំវិនិយោគដែលបានចុះកិច្ចព្រមព្រៀងមានចំនួន៦១៣០០លានប្រាក់យាន់ចិន
2023-05-29 10:31:17cri
Share with:

      ថ្ងៃទី២៨ ខែឧសភា ពិព័រណ៍ឧស្សាហកម្មទិន្នន័យធំអន្តរជាតិចិនឆ្នាំ២០២៣ ដែលបើកធ្វើនៅក្រុង Guiyang ខេត្តGui Zhou ប្រទេសចិនបានបិទបញ្ចប់ ។ ពិព័រណ៍លើកនេះ បានរៀបចំវេទិកាអំពីប្រធានបទក្តៅជុំវិញការផលិតម៉ាកែតនៃភាពវៃឆ្លាតសិប្បនិមិ្មតជាដើម ដែលបានទាក់ទាញសហគ្រាសចំនួន៣២៨ ឱ្យចូលរួមពិព័រណ៍តាមអហ្វឡាញ ហើយបានប្រកាសពីសមិទ្ធផលបច្ចេកទេសនាំមុខរបស់ចិននិងអន្តរជាតិសរុប២០ គម្រោង បានជំរុញគម្រោងចំនួន៧១ ឱ្យឈានដល់ការចុះហត្ថលេខា ទំហំវិនិយោគដែលបានចុះកិច្ចព្រមព្រៀងមានចំនួន៦១៣០០លានប្រាក់យាន់ចិន ។

      អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មាននៃពិធីបិទបញ្ចប់ពិព័រណ៍ឱ្យដឹងថា ពិព័រណ៍លើកនេះបានរៀបចំសកម្មភាពសរុបជាង២២០លើក ដែលបានតាំងបង្ហាញផលិតផលថ្មី បច្ចេកទេសថ្មីនិងគម្រោងថ្មីសរុបជាង៩០០ ហើយបានទាក់ទាញទស្សនិកជនលើសពី១៨ម៉ឺននាក់ ដែលបានបំបែកកំណត់ត្រានៃចំនួនទស្សនិកជនក្នុងប្រវត្តិសាស្ត្រ ។

      ដើម្បីជំរុញការផ្លាស់ប្តូរអន្តរជាតិ ពិព័រណ៍លើកនេះបានចាត់ទុក “ទិន្នន័យ” ជាឱកាស ដែលបានអញ្ជើញភ្ញៀវអន្តរជាតិចំនួន៣៣៨រូបពីប្រទេសនិងតំបន់ចំនួន៥០ មកចូលរួមពិព័រណ៍ ហើយបានរៀបចំការតាំងពិព័រណ៍ពិសេសជាលក្ខណៈអន្តរជាតិ និងការតាំងពិព័រណ៍ក្រោមប្រធានបទស្តីពីទីក្រុងមិត្តភាពទៀតផង ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស