ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមការងារពិសេសរបស់អង្គការថាមពលបរមាណូអន្តរជាតិបំពេញទស្សនកិច្ចម្តងទៀតនៅជប៉ុន ដែលនឹងចេញផ្សាយរបាយការណ៍ចម្រុះអំពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទីមួយទៅក្នុងសមុទ្រ
2023-05-29 11:19:31cri
Share with:

      ថ្ងៃទី២៧ ខែឧសភា វេបសាយនៃអង្គការសហប្រជាជាតិបានចេញផ្សាយដំណឹងឱ្យដឹងថា ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនាខាងមុខ ក្រុមការងារពិសេសរបស់អង្គការថាមពលបរមាណូអន្តរជាតិទទួលបន្ទុកត្រួតពិនិត្យដោយគ្រប់ជ្រុងជ្រោយចំពោះសុវត្ថិភាពនៃផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរតាមរយៈប្រព័ន្ធប្រព្រឹត្តកម្មទឹកដ៏ជឿនលឿនរបស់រោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទីមួយ នឹងបំពេញទស្សនកិច្ចម្តងទៀតនៅជប៉ុន នេះជាដំណើរទស្សនកិច្ចចុងក្រោយបំផុតរបស់ក្រុមការងារនេះមុននឹងចេញផ្សាយរបាយការណ៍ចម្រុះ ។

       អង្គការថាមពលបរមាណូអន្តរជាតិបានប្រកាសថា ក្នុងអំឡុងពេលទស្សនកិច្ចលើកនេះ សមាជិកនៃក្រុមការងារនឹងជួបសន្ទនាជាមួយក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ ដែលជាភាគីដំណើរការរោងចក្រនុយក្លេអ៊ែរ Fukushima ទីមួយ ព្រមទាំងតំណាងនៃក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្មជប៉ុន និងគណៈកម្មាធិការថាមពលបរមាណូជប៉ុន ។

     ក្រៅពីនេះ ក្រុមការងារនឹងចុះត្រួតពិនិត្យនៅរោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទីមួយ ដើម្បីពិនិត្យពីសភាពការណ៍កសាងប្រព័ន្ធបង្ហូរទឹកសំណល់នុយក្លេអ៊ែរ និងការងារដំឡើងបរិក្ខារនិងឧបករណ៍នៃប្រព័ន្ធប្រព្រឹត្តកម្មទឹកដ៏ជឿនលឿនផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស