ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-16 នឹងចេញដំណើរនៅថ្ងៃទី៣០ខែឧសភា
2023-05-29 11:22:16cri
Share with:

តាមដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសដឹកមនុស្សរបស់ចិនឱ្យដឹងថា អគ្គបញ្ជាការដ្ឋាននៃបេសកកម្មហោះហើរក្នុងដំណាក់កាលប្រើប្រាស់និងអភិវឌ្ឍន៍ស្ថានីយអវកាសចិនបានសិក្សានិងសម្រេចចិត្តថា ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-16 ដែលរួមមានអវកាសយានិកចំនួនបីរូប គឺលោក Jing Haipeng ជាមេបញ្ជាការ លោក Zhu Yangzhu វិស្វករខាងអវកាសនិងលោក Gui Haichao អ្នកជំនាញខាងយានអវកាសផ្ទុកមនុស្សនិងទំនិញ ។ នេះគឺអវកាសយានិកក្រុមទីបីរបស់ចិនដែលបំពេញបេសកកម្មហោះហើរជាលើកដំបូង ហើយក៏ជា ការបង្ហាញមុខជាលើកទីមួយនៃវិស្វករខាងអវកាសនិងអ្នកជំនាញខាងយានអវកាសផ្ទុកមនុស្សនិងទំនិញដែលជា សមាជិកថ្មីនៃក្រុមអវកាសយានិករបស់ចិន ។ ថ្ងៃទី៣០ខែឧសភា ក្រុមអវកាសយានិកថ្មីដែលបង្កើតឡើងដោយអវកាសយានិកបីប្រភេទនឹងចេញដំណើរទៅកាន់លំហអវកាស ដើម្បីបំពេញបេសកកម្មហោះហើរនៃយានអវកាសផ្ទុកមនុស្សលើកទីមួយក្នុងដំណាក់កាលប្រើប្រាស់និងអភិវឌ្ឍន៍នៃស្ថានីយអវកាសចិន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស