ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកបៃដិនប្រធានាធិបតីអាមេរិក៖អាមេរិកនឹងមិនលុបចោលទាំងស្រុងនូវពិដានបំណុលនោះទេ
2023-05-29 11:06:08cri
Share with:

      ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៨ខែឧសភា តាមម៉ោងក្នុងតំបន់ លោកបៃដិនប្រធានាធិបតីអាមេរិកបានថ្លែងថា អាមេរិកនឹងមិនលុបចោលទាំងស្រុងនូវពិដានបំណុលនោះទេ។

      លោកបៃដិនបានបង្ហាញឥរិយាបថខាងលើនេះបន្ទាប់ពីលោកបានប្រកាសថា បានឈានដល់កិច្ចព្រមព្រៀងចុងក្រោយអំពីការដំឡើងពិដានបំណុលជាមួយលោកMcCarthyប្រធានសភាតំណាងរាស្រ្តអាមេរិក។ ពេលអ្នកសារព័ត៌មានសួរថា តើលោកសម្គាល់ឃើញថា អាមេរិកគួរតែលុបចោលទាំងស្រុងនូវពិដានបំណុលឬអត់ លោកបៃដិនឆ្លើយថា "ទេ ខ្ញុំសម្គាល់ឃើញថា ការលុបចោលទាំងស្រុងនូវពិដានបំណុលនឹងបណ្តាលឱ្យមានការវិវាទកាន់តែច្រើន។” ប៉ុន្តែ លោកបៃដិនបានថ្លែងទៀតថា នឹងធ្វើការសិក្សាស្រាវជ្រាវអំពីបញ្ហាថា"តើត្រូវប្រើប្រាស់សេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទី១៤ក្នុងរយៈពេល១ឬ២ឆ្នាំខាងមុខឬអត់ និងតើត្រូវតាក់តែងសេចក្តីសម្រេចចិត្តអំពីពិដានបំណុលជារៀងរាល់ឆ្នាំឬអត់។”

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស