ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យន្តហោះខ្នាតធំ C919 ផលិតដោយប្រទេសចិន ដំណើរការដោយរលូន
2023-05-28 15:38:09cri
Share with:


ថ្ងៃទី២៨ ខែឧសភា ក្រុមហ៊ុនអាកាសចរណ៍ភាគខាងកើតប្រទេសចិនបានប្រើប្រាស់យន្តហោះដឹកអ្នកដំណើរខ្នាតធំ C919 ដែលជាជើងដំបូងបង្អស់លើពិភពលោក ដែលប្រគល់ដោយក្រុមហ៊ុនយន្តហោះពាណិជ្ជកម្មចិនCOMAC បានហោះចេញពីអាកាសយានដ្ឋាន Shanghai Hongqiao ដោយរលូន នេះជាជើងហោះហើរដឹកអ្នកដំណើរពាណិជ្ជកម្មដំបូងគេលើពិភពលោកនៃយន្តហោះបែបនេះ។

ការស្រាវជ្រាវនិងផលិតដោយជោគជ័យនៃយន្តហោះដឹកអ្នកដំណើរខ្នាតធំ C919 បានសម្គាល់ថា ប្រទេសចិនមានសមត្ថភាពអភិវឌ្ឍដោយឯករាជ្យនូវយន្តហោះដឹកអ្នកដំណើរខ្នាតធំដែលមានលំដាប់ថ្នាក់ពិភពលោក ហើយក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍអាជីវកម្មយន្តហោះខ្នាតធំរបស់ប្រទេសចិនដែរ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស