ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកMilos Vucevic អនុប្រធានបក្សឈានមុខ (Srpska Napredna Stranka)ត្រូវបានជ្រើសតាំងជាប្រធានអាណត្តិថ្មីនៃបក្សឈានមុខដែលជាបក្សកាន់អំណាចរបស់ប្រទេសស៊ែប៊ី
2023-05-28 15:37:08cri
Share with:


នៅថ្ងៃទី ២៧ ខែឧសភា តាមម៉ោងក្នុងតំបន់ បក្សឈានមុខ (Srpska Napredna Stranka)

ជាបក្សកាន់អំណាចរបស់ប្រទេសស៊ែប៊ី បានបើកធ្វើសន្និសីទនៅទីក្រុង Kragujevac ប្រទេសស៊ែប៊ី ។ ប្រធានបទសំខាន់ៗនៃសន្និសីទនេះ រួមមានការពិភាក្សាអំពីស្ថានកាណ៍នយោបាយបច្ចុប្បន្ន និងផែនទីនយោបាយនាពេលអនាគតរបស់គណបក្សឈានមុខ ព្រមទាំងបានរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំនៅក្នុងគណបក្ស។

លោកAleksandar vucic ប្រធានាធិបតីស៊ែប៊ី និងជាប្រធានបក្សឈានមុខបានស្នើបេក្ខភាពឱ្យលោក Milos Vucevic អនុប្រធានបក្សឈានមុខនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកាន់តំណែងជាប្រធានបក្ស។ នៅទីបញ្ចប់ សន្នីសីទបានអនុម័ត លោកMilos Vucevic កាន់តំណែងជាប្រធានអាណត្តិថ្មីនៃបក្សឈានមុខដែលជាបក្សកាន់អំណាចរបស់ប្រទេសស៊ែប៊ី៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស