ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិឡាវប្រគល់មេដាយនៃសេចក្តីក្លាហានជូនក្រុមជំនាញវេជ្ជសាស្រ្តដែលផ្តល់ជំនួយដល់ឡាវលើកទី៨នៃកងទ័ពចិន
2023-05-28 15:54:48cri
Share with:

      ក្រុមជំនាញវេជ្ជសាស្រ្តដែលផ្តល់ជំនួយដល់ឡាវលើកទី៨នៃកងទ័ពរំដោះប្រជាជនចិន បានទទួលមេដាយនៃសេចក្តីក្លាហានពីកងទ័ពប្រជាជនឡាវនៅក្រុង វៀងច័ន្ទប្រទេសឡាវកាលពីថ្ងៃទី២៦ខែឧសភា ។

      ក្នុងពិធីប្រគល់មេដាយ លោក Chanthong រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវបានសម្តែងការកោតសរសើរកម្រិតខ្ពស់និងទទួលស្គាល់យ៉ាងពេញលេញចំពោះការងាររបស់ក្រុមជំនាញវេជ្ជសាស្រ្តចិនក្នុងអំឡុងពេលបំពេញការងារនៅប្រទេសឡាវ  ដោយកោតសរសើរថា ក្រុមជំនាញវេជ្ជសាស្រ្តចិនប្រើជំនាញវេជ្ជសាស្រ្តដ៏អស្ចារ្យនិងវិន័យដ៏ល្អដើម្បីធ្វើការងារប្រកបដោយប្រសិទ្ធភាព ដែលបានលើកកម្ពស់កម្រិតនៃការព្យាបាលជំងឺនិងការថែទាំវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ១០៣នៃកងទ័ពប្រជាជនឡាវ។

      លោកស្រី Fan Rui ប្រធានក្រុមជំនាញវេជ្ជសាស្រ្តចិនបានថ្លែងក្នុងពិធីប្រគល់មេដាយថា ក្រុមជំនាញវេជ្ជសាស្រ្តដែលចូលរួមភារកិច្ចលើកនេះបានបំពេញភារកិច្ចរបស់ខ្លួន ហើយនឹងបន្តវេននូវស្មារតីនៃការផ្តល់ជំនួយបរទេសជាមិនខាន  ក្នុងន័យរួមចំណែកកាន់តែធំក្នុងការបង្កើនចំណងមិត្តភាពរវាងយោធានិងប្រទេសទាំងពីរចិននិងឡាវ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស