ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកបិទបញ្ចប់
2023-05-28 15:03:41cri
Share with:

កិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលមានរយៈពេលពីរថ្ងៃបានបិទបញ្ចប់នៅថ្ងៃទី ២៦ ខែឧសភា ដោយសន្យាថានឹងរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមលើវិស័យនានាដូចជាបរិស្ថាន សន្តិសុខគ្រឿងបរិភោគ និងផលប៉ះពាល់មកពីការរាតត្បាតនៃជំងឺឆ្លងជាសកល។

សេចក្តីថ្លែងការណ៍ប្រធានដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំបានរំលឹកឡើងវិញថា នឹងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវបរិយាកាសពាណិជ្ជកម្ម និងវិនិយោគដែលប្រកបដោយសេរីភាព ភាពបើកចំហ យុត្តិធម៌ គ្មានការរើសអើង តម្លាភាព បរិយាប័ន្ន និងអាចព្យាករណ៍បាន ព្រមទាំងគាំទ្រនិងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលចាត់ទុកអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ។

លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំនេះ ។ លោកបានលើកឡើងថា ជានិច្ចកាល តំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាតំបន់ដែលមានកម្លាំងរស់រវើកខ្លាំងបំផុត សក្ដានុពលអភិវឌ្ឍន៍ច្រើនបំផុត និងភាពធន់នៃសេដ្ឋកិច្ចល្អបំផុតក្នុងសេដ្ឋកិច្ចពិភពលោក ប៉ុន្តែការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅតែប្រឈមមុខនឹងការរំខាននិងបញ្ហាប្រឈមជាច្រើននៅឡើយ។ ប្រទេសចិនអំពាវនាវឱ្យអង្គភាពសេដ្ឋកិច្ចនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកបន្តរក្សាតំបន់និយមប្រកបដោយភាពបើកចំហ ប្រកាន់ខ្ជាប់នូវឋានៈជាច្រកសំខាន់របស់តំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក ជំរុញយ៉ាងមុតមាំនូវដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគឱ្យកាន់តែស៊ីជម្រៅ ព្រមនិងចែករំលែកាលានុវត្តភាពនិងផលប្រយោជន៍ដែលមកពីការអភិវឌ្ឍដោយរួមបញ្ចូលគ្នានៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់៕


អ្នកបកប្រែ:翟茜茜
ប្លុកពិសេស