ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីផ្សាររូបិយប័ណ្ណបរទេសរបស់ចិនក្នុងរយៈពេលពីខែមករាដល់ខែមេសាសម្រេចទំហំប្រាក់សរុប៨០.២៩ ទ្រីលានយាន់ប្រាក់ចិន សកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធនឹងបរទេសបង្ហាញពីនិន្នាការកើនឡើងវិញ
2023-05-28 15:29:05cri
Share with:

តាមទិន្នន័យថ្មីបំផុតរបស់រដ្ឋបាលជាតិគ្រប់គ្រងរូបិយប័ណ្ណបរទេសរបស់ចិនបង្ហាញថា នៅខែមេសា ទំហំនាំចេញនាំចូលខាងសមតុល្យការទូទាត់ទំនិញនិងពាណិជ្ជកម្មសេវាកម្មមានជាង ៣.៦ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៧%បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២  សម្រេចបានអតិរេកជាង ២៧៦ ប៊ីលានយាន់ប្រាក់ចិន បានកើនឡើង៣%បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២ ក្នុងនោះអតិរេកពាណិជ្ជកម្មខាងទំនិញមានចំនួនជាង ៣៩២ ប៊ីលានយាន់ប្រាក់ចិន ដែលបានបង្កើតកម្រិតខ្ពស់ថ្មីប្រចាំខែក្នុងឆ្នាំ២០២៣ ។នៅខែមេសា ទីផ្សាររូបិយប័ណ្ណបរទេសរបស់ចិនបានសម្រេចនូវទំហំប្រាក់សរុប ២០.១៤ ទ្រីលានយាន់ប្រាក់ចិន ។ ពីខែមករាដល់ខែមេសា ទីផ្សាររូបិយប័ណ្ណបរទេសរបស់ចិនបានសម្រេចទំហំប្រាក់សរុប ៨០.២៩ ទ្រីលានយាន់ប្រាក់ចិន ពោលគឺ ការលក់ដូរនៃទីផ្សាររូបិយប័ណ្ណបរទេសរបស់ចិនបានរក្សាភាពរស់រវើក ទីផ្សារបានដំណើរការយ៉ាងរលូននិងមានសណ្តាប់ធ្នាប់៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស