ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិកពន្យារពេលកាលបរិច្ឆេទដំបូងបំផុតនៃការខកខានមិនបានសងបំណុល រហូតដល់ថ្ងៃទី ៥ ខែមិថុនា
2023-05-27 15:22:24cri
Share with:

កាលពីថ្ងៃទី ២៦ ខែឧសភា លោកស្រី Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានពន្យារពេលកាលបរិច្ឆេទដំបូងបំផុតនៃការខកខានមិនបានសងបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកពីថ្ងៃទី ១ ខែមិថុនាតាមការប៉ានប្រមាណដល់ថ្ងៃទី ៥ ខែមិថុនា ដែលបានបន្ថែមពេលវេលាថែមទៀតសម្រាប់បក្សទាំងពីរនៃរដ្ឋសភាសហរដ្ឋអាមេរិកធ្វើការចរចាអំពីកម្រិតបំណុលអតិបរមា។

លោកស្រី Yellen បានផ្ញើលិខិតជូនថ្នាក់ដឹកនាំនៃរដ្ឋសភាអាមេរិកនៅថ្ងៃដដែលនោះ ដោយបានថ្លែងថា ផ្អែកលើទិន្នន័យចុងក្រោយនេះ ប្រសិនបើរដ្ឋសភាមិនដំឡើង ឬផ្អាកកម្រិតបំណុលអតិបរមាទេ នោះតាមការប៉ាន់ប្រមាណ ដល់ថ្ងៃទី ៥ ខែមិថុនា ក្រសួងហិរញ្ញវត្ថុនឹងគ្មានថវិកាគ្រប់គ្រាន់សម្រាប់បំពេញកាតព្វកិច្ចទូទាត់ហើយ ។ ផែនការចំណាយរបស់ក្រសួងហិរញ្ញវត្ថុជាង ១ សែន ៣ ម៉ឺនលានដុល្លារអារមេរិកក្នុងរយៈពេលពីរថ្ងៃដំបូងនៃខែមិថុនា នឹងធ្វើឱ្យថវិការបស់ខ្លួនស្ថិតនៅកម្រិតទាបបំផុត។ ហើយក្រសួងហិរញ្ញវត្ថុនៅត្រូវចំណាយប្រហែល ៩ ម៉ឺន ២ពាន់លានដុល្លារអាមេរិកក្នុងសប្តាហ៍ទីមួយដែលចាប់ផ្តើមពីថ្ងៃទី ៥ ខែមិថុនា តាមការប៉ាន់ប្រមាណ ដល់ពេលនោះ   នឹងគ្មានថវិកាគ្រប់គ្រាន់សម្រាប់បំពេញកាតព្វកិច្ចទូទាត់ ។

លោកស្រី Yellen បានព្រមានថា បើផ្អាកឬដំឡើងកម្រិតបំណុលអតិបរមារហូតដល់ពេលវេលាចុងក្រោយ នោះ នឹងអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់សហគ្រាសនិងអ្នកប្រើប្រាស់ ក៏ដូចជាដំឡើងការចំណាយនៃប្រាក់កម្ចីរយៈពេលខ្លីរបស់អ្នកបង់ពន្ធ និងជះឥទ្ធិពលអវិជ្ជមានចំពោះការវាយតម្លៃឥណទានរបស់សហរដ្ឋអាមេរិក៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស