ពិព័រណ៍ឧស្សាហកម្មទិន្នន័យធំអន្តរជាតិចិនឆ្នាំ២០២៣បានបើកនៅទីក្រុង Guiyang ខេត្ត Guizhou ប្រទេសចិនកាលពីថ្ងៃទី ២៦ខែឧសភា ក្រោមប្រធានបទ"ការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាឌីជីថលនិងសេដ្ឋកិច្ចពិត ការគណនាដើម្បីបំភ្លឺអនាគត" ដែលបានទាក់ទាញសហគ្រាសទាំងក្នុងនិងក្រៅប្រទេសសរុបចំនួន៣២៨សហគ្រាសទៅចូលរួម។
អ្នកសារព័ត៌មានបានទទួលដំណឹងពីគណៈកម្មាធិការរៀបចំពិព័រណ៍នេះថា ដើម្បីលើកកម្ពស់កម្រិតអន្តរជាតូបនីយកម្ម កម្រិតជំនាញឯកទេស និងទីផ្សារភាវូបនីយកម្មនៃការតាំងពិព័រណ៍ ពិព័រណ៍ប្រចាំឆ្នាំនេះបានរៀបចំសាលពិព័រណ៍ក្រោមប្រធានបទចំនួន៦ រួមមានសាលពិព័រណ៍ចម្រុះអន្តរជាតិ សាលពិព័រណ៍គណនា សាលពិព័រណ៍ឧស្សាហកម្មឌីជីថល សាលពិព័រណ៍ឌីជីថលឧស្សាហកម្ម សាលពិព័រណ៍ទិដ្ឋភាពច្នៃប្រឌិតថ្មី សាលពិព័រណ៍ជីវភាពឌីជីថល ដើម្បីបង្ហាញបច្ចេកវិទ្យាថ្មី ផលិតផលថ្មី ផែនការថ្មី និងកម្មវិធីថ្មីៗនៃឧស្សាហកម្មនេះ៕