ប្រធានបទនៃវេទិកាZhongguancunឆ្នាំ២០២៣គឺ “បើកទូលាយ កិច្ចសហប្រតិបត្តិការ ចែករំលែកអនាគតរួមគ្នា” ។ សាខាវេទិកាជាច្រើនគឺផ្តោតលើចំណុចក្តៅៗនៃបច្ចេកទេសជឿនលឿន។ នៅសាលពិព័រណ៍អំពីកសិកម្មឆ្លាតវៃ មនុស្សយន្ត បន្ទប់ពិសោធន៍ពេលអនាគតជាដើម អ្នកទស្សនាបានចាប់អារម្មណ៍នឹងរបៀបចេញដំណើរ ធ្វើការ កម្សាន្តនៅពេលអនាគត។
ការអភិវឌ្ឍបច្ចេកវិទ្យាត្រូវការបណ្តុះបណ្តាលធនធានមនុស្សជាប់រហូត ក៏ដូចជាត្រូវផ្តល់ឱកាស និងការគាំទ្រគ្រប់ប្រភេទ។ បច្ចុប្បន្ន ប្រជាជនដែលបានទទួលឧត្តមសិក្សារបស់ប្រទេសចិនលើសពី២៤០លាននាក់ រយៈពេលទទួលការអប់រំរបស់ពលករថ្មីនៅចិនគឺ១៤ឆ្នាំ ចំនួនបុគ្គលិកស្រាវជ្រាវបច្ចេកទេសរបស់ចិនស្ថិតនៅលំដាប់ទីមួយលើពិភពលោក។ នៅឆ្នាំ២០២២ថវិកាសរុបសម្រាប់អភិវឌ្ឍន៍ស្រាវជ្រាវនិងពិសោធន៍(R&D )របស់ចិនបានកើនដល់៣ទ្រីលានយាន់ប្រាក់ចិន។ នៅឆ្នាំ២០២២ សន្ទស្សន៍ច្នៃប្រឌិតថ្មីរបស់ចិនឡើងដល់លំដាប់ទី១១លើពិភពលោក។ ដល់ឆ្នាំ២០២៥ មជ្ឈមណ្ឌលបច្ចេកទេសច្នៃប្រឌិតថ្មីអន្តរជាតិប៉េកាំងនឹងកសាងជាមូលដ្ឋាន។ ប្រទេសចិនបានក្លាយជាកម្លាំងចលករដ៏សំខាន់របស់ពិភពលោកទាំងវិស័យធនធានមនុស្ស បច្ចេកទេសជឿនលឿន និងការច្នៃប្រឌិតថ្មីចំណេះដឹង៕