ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនមានប្រតិកម្មចំពោះ “របាយការណ៍ពាក់កណ្តាលឆ្នាំអំពីបញ្ហាហុងកុង" ដែលប្រកាសដោយរដ្ឋាភិបាលអង់គ្លេសថា ភាគីអង់គ្លេសនៅមិនទាន់ភ្ញាក់ពីសុបិនចាស់នៃអាណានិគមនៅឡើយទេ
2023-05-27 14:30:00cri
Share with:

      ទាក់ទងនឹងការដែលរដ្ឋាភិបាលអង់គ្លេសបានប្រកាសអ្វីដែលហៅថា “របាយការណ៍ពាក់កណ្តាលឆ្នាំអំពីបញ្ហាហុងកុង" លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៦ខែឧសភាថា ហុងកុងបានវិលត្រឡប់មកមាតុភូមិចិនវិញជិត២៦ឆ្នាំហើយ ប្រទេសអង់គ្លេសនៅមិនទាន់ភ្ញាក់ពីសុបិនចាស់នៃអាណានិគមនៅឡើយទេ ប៉ុនប៉ងធ្វើការជ្រៀតជ្រែកកិច្ចការហុងកុងតាមរយៈអ្វីដែលហៅថា"របាយការណ៍"ដែលប្រកបដោយភាពលំអៀងនៃមនោគមវិជ្ជា បំភ្លៃការពិត និងបំភាន់មតិសាធារណៈ វាបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ ប្រទេសចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងការប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។

      លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា ចាប់តាំងពីហុងកុងវិលត្រឡប់មកមាតុភូមិចិនវិញមក រដ្ឋាភិបាលចិនបានប្រកាន់ខ្ជាប់ការអនុវត្តដោយគ្រប់ជ្រុងជ្រោយ ភាពត្រឹមត្រូវ និងមិនងាករេនូវ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” “ប្រជាជនហុងកុងគ្រប់គ្រងហុងកុង”និងគោលការណ៍គ្រប់គ្រងដោយស្វយ័តកម្រិតខ្ពស់ជានិច្ច ប្រជាជនហុងកុងមានសិទ្ធិនិងសេរីភាពស្របច្បាប់ច្រើនជាងឆ្នាំ១៩៩៧ មុន។ ស្របតាមការអនុវត្តដោយជោគជ័យនៃច្បាប់សន្តិសុខជាតិហុងកុង និងប្រព័ន្ធបោះឆ្នោតថ្មីនៃតំបន់អភិបាលពិសេស នីតិរដ្ឋនិងបរិយាកាសធុរកិច្ចរបស់ហុងកុងមានភាពកាន់តែល្អប្រសើរ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស