ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Peng Liyuan បានជួបសន្ទនាជាមួយភរិយារបស់លោកប្រធានាធិបតី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោកស្រីDenise Nyakeru Tshisekedi
2023-05-27 15:33:50cri
Share with:


 


      នៅរសៀលថ្ងៃទី ២៦ ខែឧសភា នៅទីក្រុងប៉េកាំង លោកស្រី Peng Liyuan ភរិយារបស់ប្រធានរដ្ឋចិន លោក Xi Jinping បានជួបសន្ទនាជាមួយលោកស្រី Denise Nyakeru Tshisekedi ភរិយារបស់លោក Félix-Antoine Tshisekedi Tshilombo ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដែលអមដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនៅប្រទេសចិន ។

     ថ្លែងក្នុងកិច្ចសន្ទនា លោកស្រី Peng Liyuan បានកោតសរសើរចំពោះលោកស្រី Denise ក្នុងនាមជាអនុប្រធានអង្គការស្ត្រីទីមួយនៃអាហ្វ្រិកសម្រាប់ការអភិវឌ្ឍ (OAFLAD)ដែលបានជំរុញសុខភាពនិងសុភមង្គលរបស់ស្ត្រី កុមារនិងក្មេងជំទង់ ព្រមនិងបានថ្លែងថា ប្រទេសចិននឹងរក្សាការប្រាស្រ័យទាក់ទងដ៏មេត្រីភាពជាមួយអង្គការជានិច្ច ព្រមទាំងមានឆន្ទៈរួមវិភាគទានកាន់តែច្រើនថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបុព្វហេតុរបស់ស្ត្រីនិងកុមារ និងជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកនៅក្នុងយុគសម័យថ្មី។

ជាការឆ្លើយតប លោកស្រី Denise បានកោតសរសើរយ៉ាងខ្លាំងដល់ការយកចិត្តទុកដាក់និងការគំាំទ្ររបស់លោកស្រី Peng Liyuan ទៅលើបុព្វហេតុអភិវឌ្ឍន៍ស្ត្រី កុមារនិងក្មេងជំទង់នៃប្រទេសអាហ្វ្រិក ហើយរំពឹងទុកនូវការបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀត ដើម្បីរួមគ្នារួមចំណែកក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពរវាងអាហ្វិ្រកនិងចិន ។

អ្នកបកប្រែ:马小青
ប្លុកពិសេស