ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ទីផ្សារធំរបស់ចិនដែលទទួលការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់មិនគួរខកខានបានឡើយ
2023-05-27 12:28:47cri
Share with:

      “យើងបាននិងកំពុងគ្រោងធ្វើកិច្ចសហប្រតិបតិ្តការជាមួយក្រុមហ៊ុនចិន ដើម្បីផលិតបរិក្ខារថាមពលកកើតឡើងវិញ។ ” ពេលផ្តល់បទសម្ភាសន៍នាពេលថ្មីៗកន្លងទៅនេះ លោក  Mark Hutchinson នាយកប្រតិបតិ្តនៃក្រុមហ៊ុនFortescue Future Industriesប្រទេសអូស្ត្រាលីបានថ្លែងថា បច្ចេកទេសផលិតដោយស្វ័យប្រវតិ្តរបស់ប្រទេសចិន“គួរឱ្យអ្នកផងភ្ញាក់ផ្អើល”។

      សហគ្រាសបរទេសជាច្រើនដូចក្រុមហ៊ុនFortescue  Future Industriesនៃប្រទេសអូស្ត្រាលីអ៊ីចឹងបានមានសុទិដ្ឋិនិយមចំពោះប្រទេសចិន ។ របាយការណ៍ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មបរទេសប្រចាំប្រទេសចិនជាច្រើននាពេលថ្មីៗកន្លងទៅនេះ បាន បញ្ជាក់ពីយ៉ាងពេញលេញអំពីបញ្ហានេះ ។ ឧទាហរណ៍ដូចជា ការស្ទង់ប្រជាមតិមួយលើករបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅប្រទេសចិនបានបង្ហាញថា  សហគ្រាសអាមេរិកដែលធ្វើអាជីវកម្មនៅចិនមានចំនួន៦៦ភាគរយបង្ហាញថា នឹងរក្សាឬបន្ថែមការវិនិយោគនៅចិននៅពីរឆ្នាំខាងមុខ រីឯរបាយការណ៍ដែលសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅប្រទេសចិនចេញផ្សាយបានលើកឡើងថា សហគ្រាសដែលចូលរួមការផ្តល់បទសម្ភាសន៍ចំនួនជិត៦០ភាគរយថ្លែងថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹង“បន្ថែមដោយសមល្មម”ឬ“បន្ថែមយ៉ាងលេចធ្លោ”នូវប្រាក់ចំណាយសម្រាប់ធ្វើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍនៅប្រទេសចិន ។ល។

      ប្រការនេះក៏បានបកស្រាយដែរថា ហេតុអ្វីបានជាទិន្នន័យអំពីការប្រើប្រាស់ទុនបរទេសរបស់ប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់ ។ ពីខែមករាដល់ខែមេសាឆ្នាំនេះ ទុនបរទេសដែលចិនបានប្រើប្រាស់ដោយជាក់ស្តែងមានចំនួនជិត៥សែនលានយាន់ប្រាក់ចិនដែលបានកើនឡើង២,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះការវិនិយោគនៅប្រទេសចិនរបស់ប្រទេសបារាំង អង់គ្លេសនិងកូរ៉េខាងត្បូងជាដើម បានកើនឡើងឆាប់បង្គួរ ។

      អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺការវិនិយោគរបស់សហគ្រាសបរទេសមិនត្រឹមតែបានបង្កើតហាងលក់ទំនិញឬបង្កើតរោងចក្រប៉ុណ្ណោះទេ សហគ្រាសបរទេសកាន់តែច្រើនឡើងៗបានបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍនៅប្រទេសចិន ។ អ្នកវិភាគខ្លះបានវែកញែកថា អនាគតនៃទីផ្សារ ប្រាក់ចំណេញ បរិយាកាសច្នៃប្រឌិតថ្មីនិងនិរន្តរភាពរបស់គោលនយោបាយ គឺជាការគិតគូរដ៏សំខាន់របស់សហគ្រាសខណៈពេលធ្វើការវិនិយោគ ។

      ក្នុងរយៈពេល៣ឆ្នាំកន្លងមក ការរីករាលដាលនៃជំងឺកូវីដ១៩ និងភាពច្របូកច្របល់នៃស្ថានការណ៍ភូមិសាស្ត្រនយោបាយអន្តរជាតិ បណ្តាលឱ្យសេដ្ឋកិច្ចសកលធ្លាក់ក្នុងភាពថមថយចុះ ។ បើប្រៀបធៀបនឹងបរទេស បរិយាកាសអភិវឌ្ឍន៍របស់ចិនមានស្ថិរភាព កំណើនសេដ្ឋកិច្ចមានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ មានមហាទីផ្សារដែលមានមនុស្សចំនួនជាង១ពាន់៤រយលាននាក់ និងក្រុមមនុស្សចំណូលមធ្យមចំនួនជាង៤រយលាននាក់ ប្រការទាំងនេះបានកកើតទៅជា “កម្លាំងទាក់ទាញ”យ៉ាងខ្លាំងចំពោះទុនបរទេស ។ របាយការណ៍ថ្មីបំផុតដែលអង្គការសហប្រជាជាតិបានចេញផ្សាយ បានតម្លើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះពី៤,៨ភាគរយឡើងដល់៥,៣ភាគរយ ។

      តើធ្វើយ៉ាងម៉េច ទើបអាចលើកកម្ពស់ផលិតកម្មនិងកាត់បន្ថយដើមទុន វាពាក់ព័ន្ធដោយផ្ទាល់ដល់ការអភិវឌ្ឍរបស់សហគ្រាស ។ ប្រទេសចិនមានប្រព័ន្ធឧស្សាហកម្មដែលមានទ្រង់ទ្រាយធំជាងគេ ប្រភេទច្រើនជាងគេ និងខ្សែសង្វាក់ល្អពេញលេញជាងគេ ប្រការទាំងនេះមានអំណោយផលដល់សហគ្រាសទុនបរទេសក្នុងការទទួលបានសម្ភារៈដើមនិងគ្រឿងបន្លាស់ជាដើមដោយដើមទុនទាបបង្គួរ ក្នុងន័យបង្កើនសមត្ថភាពរកប្រាក់ចំណេញ ។ ក្នុងរយៈពេលជិត៥ឆ្នាំចុងក្រោយនេះ អត្រារកបានប្រាក់ចំណេញនៃការវិនិយោគដោយផ្ទាល់របស់សហគ្រាសទុនបរទេសនៅប្រទេសចិន គឺ៩,១ភាគរយដែលជាប់ចំណាត់ថ្នាក់នាំមុខនៅលើពិភពលោក ។

      និយាយចំពោះសហគ្រាស ការសម្រេចបាននូវការលើកកម្ពស់លំដាប់ថ្នាក់តាមរយៈការច្នៃប្រឌិតថ្មី ជាគន្លឹះសម្រាប់រក្សាកម្លាំងរស់រវើក ។ ប៉ុន្មានឆ្នាំកម្លងទៅនេះ ឧត្តមភាពលើវិស័យច្នៃប្រឌិតថ្មីរបស់ប្រទេសចិនមានភាពកាន់តែលេចធ្លោ ។ ក្នុង«សន្ទស្សន៍នវានុវត្តន៍សកលឆ្នាំ២០២២ » ដែលចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចំណាត់ថ្នាក់របស់ប្រទេសចិនបានឡើងដល់លេខរៀងទី១១ ដែលបានកើនឡើងប្រកបដោយភាពនឹងនរក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា ។ ការធ្វើវិនិយោគនៅប្រទេសចិនដែលមានភាពច្នៃប្រឌិតថ្មី អ្វីដែលសហគ្រាសទុនបរទសអាចទទួលបាន មិនត្រឹមតែប្រាក់ចំណេញប៉ុណ្ណោះទេ ថែមទាំងក៏មានឱកាសនៅពេលអនាគតផងដែរ ។

      ក្រិត្យក្រមទីផ្សារបានបញ្ជាក់ថា តំបន់ដែលអាចនាំមកនូវប្រាក់ចំណេញ គឺជាជម្រើសដ៏ល្អរបស់សហគ្រាស។ អ្នកផងទាំងពួងជឿជាក់ថា ប្រទេសចិននឹងបន្តក្លាយជាជម្រើសជាអាទិភាពរបស់ពាណិជ្ជករបរទេសសម្រាប់បណ្តាក់ទុននិងប្រកបអាជីវកម្ម ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស