ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ប្រទេសចិនមានឆន្ទៈរួមចែករំលែកទីផ្សារចិននិងផលប្រយោជន៍នៃការបើកចំហរបស់ចិនជាមួយសហគ្រាសនៃប្រទេសនានា
2023-05-27 15:34:32cri
Share with:


លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៦ ខែឧសភាថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចបំបែកចេញពីពិភពលោកទេ ហើយការអភិវឌ្ឍនៃពិភពលោកក៏ត្រូវការប្រទេសចិនដែរ។ ប្រទេសចិននឹងបន្តកសាងបរិយាកាសអាជីវកម្មកម្រិតខ្ពស់ដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម ក្នុងន័យរួមចែករំលែកទីផ្សារចិននិងផលប្រយោជន៍នៃការបើកចំហរបស់ចិនជាមួយសហគ្រាសនៃប្រទេសនានា ។

តាមការផ្សាយដំណឹងឱ្យដឹងថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីការជំរុញពាណិជ្ជកម្មនិងការវិនិយោគពិភពលោកឆ្នាំ ២០២៣ដែលបានធ្វើឡើងពេលថ្មីៗកន្លងទៅនេះ អ្នកចូលរួមកិច្ចប្រជុំជាច្រើនរូបបានសម្តែងនូវសុទិដ្ឋិនិយមចំពោះអនាគតសេដ្ឋកិច្ចរបស់ប្រទេសចិនដោយថ្លែងថា ការកាត់ផ្តាច់ទំនាក់ទំនងនឹងនាំមកនូវបន្ទុកបន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។

ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោកស្រីMao Ning បានថ្លែងថា ចាប់តាំងពីឆ្នាំនេះមក ប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសចិនរក្សាបាននិន្នាការល្អហើយសក្តានុពលទីផ្សារបានបន្តបញ្ចេញនូវភាពរស់រវើក ហើយទទួលបានការស្វាគមន៍ពីសំណាក់វិនិយោគិនលើពិភពលោក។ ពីខែមករាដល់ខែមេសាឆ្នាំនេះ ប្រទេសចិនបានប្រើប្រាស់ដោយពិតប្រាកដនូវទុនវិនិយោគបរទេសមានទំហំជិត ៥០០ ពាន់លានយាន់ប្រាក់ចិនដែលកើនឡើង២,% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

អ្នកបកប្រែ:马小青
ប្លុកពិសេស