ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Wentao រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនជួបពិភាក្សាការងារជាមួយលោកស្រី Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក
2023-05-27 14:30:59cri
Share with:

      ថ្ងៃទី២៦ខែឧសភា លោក Wang Wentao រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Katherine  Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្មនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅក្រុងDetroit សហរដ្ឋអាមេរិក។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយ៉ាងស្មោះត្រង់ ជាក់ស្តែងនិងស៊ីជម្រៅស្តីពីទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក ក៏ដូចជាបញ្ហាក្នុងតំបន់និងពហុភាគីដែលយកចិត្តទុកដាក់ដូចគ្នា ។ ប្រទេសចិនបានផ្តោតការយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗ មានដូចជា គោលនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មចំពោះប្រទេសចិនរបស់សហរដ្ឋអាមេរិក បញ្ហាពាក់ព័ន្ធតំបន់តៃវ៉ាន់លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម “ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក(IPEF)” និងពន្ធគយ៣០១ជាដើម ។ ភាគីទាំងពីរបានឯកភាពគ្នាលើការបន្តរក្សាការប្រាស្រ័យទាក់ទងគ្នា៕

អ្នកបកប្រែ:李展精
ប្លុកពិសេស