ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ដើមឡើយវិបត្តិអ៊ុយក្រែនគឺជាសោកនាដកម្មដែលអាចចៀសផុត
2023-05-26 15:49:15cri
Share with:

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៥ខែឧសភាថា ដើមឡើយវិបត្តិអ៊ុយក្រែនគឺជាសោកនាដកម្មដែលអាចចៀសផុត ហើយធាតុពិតរបស់វាគឺជាការផ្ទុះនៃទំនាក់ទំនងខាថការគ្រប់គ្រងសន្តិសុខរបស់អឺរ៉ុប។ មានអ្នកសារព័ត៌មានបានលើកឡើងថា លោក Li Hui តំណាងពិសេសទទួលបន្ទុកកិច្ចការអឺរ៉ាស៊ីរបស់រដ្ឋាភិបាលចិនបានថ្លែងនៅក្រុងប៊ែរឡាំងកាលពីប៉ុន្មានថ្ងៃមុននេះថា ប្រទេសចិនគាំទ្រប្រទេសអឺរ៉ុបចាប់តាំងពីឫសកល់ ស្វែងរកមធ្យោបាយដោះស្រាយបញ្ហា និងធ្វើការខិតខំប្រឹងប្រែងដើម្បីសន្តិសុខយូរអង្វែងនៅទ្វីបអឺរ៉ុប ។ ទាក់ទងនឹងរឿងនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ចំពោះវិបត្តិអ៊ុយក្រែន ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវការឈរលើម្ខាងសន្តិភាព កិច្ចចរចា និងភាពត្រឹមត្រូវនៃប្រវត្តិសាស្រ្ត ខិតខំប្រឹងប្រែងដើម្បីជំរុញការផ្សះផ្សាឱ្យមានសន្តិភាពនិងធ្វើការចរចា។ ប្រទេសចិនរីករាយរួមជាមួយសហគមន៍អន្តរជាតិ បន្តដើរតួនាទីស្ថាបនាក្នុងការជំរុញការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស