ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា វាជារឿងគួរឱ្យអស់សំណើចដែល “សម្ព័ន្ធភ្នែកប្រាំ” រួមគ្នាចេញផ្សាយរបាយការណ៍ព័ត៌មានក្លែងក្លាយ
2023-05-26 15:09:14cri
Share with:

    ពេលថ្មីៗនេះ ក្រុមអ្នកវិភាគមកពីបណ្តាប្រទេសលោកខាងលិចមួយចំនួន និងក្រុមហ៊ុន Microsoft បានចោទប្រកាន់ថា ពេលថ្មីៗនេះ ក្រុមហេគឃ័ររបស់ចិនបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើននៃសហរដ្ឋអាមេរិក ក្នុងនោះរួមទាំងកោះ Guam ផងដែរ ។ ជុំវិញករណីនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ២៥ ខែឧសភាថា នេះជារបាយការណ៍ដែលមិនមានលក្ខណៈជំនាញឯកទេសទាល់តែសោះ ដែលជាការផ្គូរផ្គងដោយខ្វះខ្សែសង្វាក់ភស្តុតាងយ៉ាងធ្ងន់ធ្ងរ ។

លោកស្រី Mao Ning បានបន្តថា ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា សម្ព័ន្ធភ្នែកប្រាំ គឺជាអង្គការស៊ើបការណ៍សម្ងាត់ដ៏ធំបំផុតលើពិភពលោក ហើយទីភ្នាក់ងារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក គឺជាអង្គការហេគឃ័រដ៏ធំបំផុតលើពិភពលោក ហើយវាជារឿងគួរឱ្យអស់សំណើចដែលពួកគេបានរួមគ្នាចេញរបាយការណ៍ព័ត៌មានមិនពិត។

លោកស្រី Mao Ning បានបញ្ជាក់ថា កាលពីខែកញ្ញាឆ្នាំមុន ប្រទេសចិនបានចេញផ្សាយរបាយការណ៍មួយដែលរៀបរាប់លម្អិតអំពីការវាយប្រហារតាមអ៊ីនធឺណិតរបស់ទីភ្នាក់ងារសន្តិសុខជាតិរបស់អាមេរិកទៅលើសាកលវិទ្យាល័យពហុបច្ចេកវិទ្យាពាយ័ព្យ (Northwestern Polytechnical University) របស់ប្រទេសចិន។ សហរដ្ឋអាមេរិកគួរតែទទួលខុសត្រូវចំពោះការវាយប្រហារតាមអ៊ីនធឺណិតដែលពាក់ព័ន្ធភ្លាមៗ ជាជាងការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីបង្វែរការយកចិត្តទុកដាក់ ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស