ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនពង្រីកការនាំចូលផលិតផលកសិកម្មគុណភាពខ្ពស់ពីអាស៊ីកណ្តាល និងលើកទឹកចិត្តដល់សហគ្រាសឱ្យសាងសង់ឃ្លាំងស្តុកនៅក្រៅប្រទេសនៅអាស៊ីកណ្តាល
2023-05-26 17:15:16cri
Share with:

ថ្ងៃទី២៥ ខែឧសភា ក្រសួងពាណិជ្ជកម្មចិនបានធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលសម្រេចបានសមិទ្ធផលសេដ្ឋកិច្ចនិងពាណិជ្ជកម្មសំខាន់ៗមួយចំនួន។នៅជំហានបន្ទាប់ យើងនឹងរៀបចំវិធានការជាច្រើនទៀត  ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ីកណ្តាល និងជំរុញការធ្វើពាណិជ្ជកម្មដោយរលូនជាមួយបណ្តាប្រទេសអាស៊ីកណ្តាល។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះក៏បានថ្លែងទៀតដែរថា  ក្រសួងពាណិជ្ជកម្មលើកទឹកចិត្តសហគ្រាសឱ្យសាងសង់ឃ្លាំងស្តុកនៅក្រៅប្រទេសនៅអាស៊ីកណ្តាល  គាំទ្រសហគ្រាសរបស់បណ្តាប្រទេសអាស៊ីកណ្តាលចូលក្នុងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន និងជំរុញផលិតផលដែលមានគុណភាពខ្ពស់របស់អាស៊ីកណ្តាលចូលក្នុងទីផ្សារចិន។លើសពីនេះទៅទៀត ក្រសួងពាណិជ្ជកម្មក៏នឹងជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លងដែន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រេងកាត ឧស្ម័នធម្មជាតិនិងវិស័យផ្សេងទៀត ជំរុញការសាងសង់ខ្សែបំពង់បង្ហូរឆ្លងដែន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឱ្យកាន់តែស៊ីជម្រៅ និងពង្រីកការនាំចូលផលិតផលកសិកម្មគុណភាពខ្ពស់ពីអាស៊ីកណ្តាល៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស