ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឆ្លាតវៃ +បៃតង+តាមអនឡាញស្របពេលតែមួយ វេទិកាZhongguancunឆ្នាំ២០២៣បានសម្ពោធបើក
2023-05-26 16:50:38cri
Share with:

វេទិកាZhongguancun ឆ្នាំ២០២៣បានសម្ពោធបើកនៅប៉េកាំងនៅថ្ងៃទី២៥ខែឧសភា ក្រោមប្រធានបទ “បើកទូលាយ សហប្រតិបត្តិការ ចែករំលែកអនាគតរួមគ្នា”។

ក្នុងពិធីសម្ពោធបើកវេទិកា  បានប្រកាសនូវសមិទ្ធផលបច្ចេកវិទ្យាសំខាន់ៗមួយចំនួនដូចជា «របាយការណ៍វាយតម្លៃចំពោះស្ថានភាពសាងសង់មជ្ឈមណ្ឌលច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាអន្តរជាតិក្រុងប៉េកាំង »  ខណៈអង្គការបច្ចេកទេសអន្តរជាតិមួយចំនួនដូចជាសមាគមន៍ថ្មអ៊ីដ្រូសែនអន្តរជាតិ   អង្គការសហប្រតិបត្តិការមនុស្សយន្តពិភពលោក សម្ព័ន្ធផលិតកម្មឆ្លាតវៃអន្តជាតិជាដើមក៏បានប្រកាសបើកសម្ពោធនៅប៉េកាំង ។

វេទិកាZhongguancun ឆ្នាំនេះមានលក្ខណៈពិសេសចំនួន៣៖ឆ្លាតវៃ បៃតង តាមអនឡាញស្របពេលតែមួយ។ នៅមជ្ឈមណ្ឌលតាំងបង្ហាញអ្នកកាសែតបានឃើញសេវាបច្ចេកវិទ្យាថ្មីៗជាច្រើនដែលផ្តល់ដោយវេទិកា៖ អេក្រង់HD 10K ដែលមនុស្សច្រើនអាចចុចទន្ទឹមគ្នា ដើម្បីស្វែងរកព័ត៌មានលំអិតអំពីកម្មវិធីក្នុងវេទិកា, អ្នកប្រូម៉ូតឌីជីថលនៃវេទិកាឈ្មោះxiaoguan អាចនាំផ្លូវចូលរួមស្ដាប់វេទិកាប្រព័ន្ធMetaverse ស្ថានីយអេកូបៃតងដែលអាចសាកល្បងបច្ចេកទេសបង្កើតថាមពលដោយជិះកង់  , ការដេរប៉ាក់ឆ្លាតវៃ បញ្ចូលតម្រូវការក្នុងកុំព្យូទ័រហើយអាចបង្កើតជាផ្ទាំងរូបថតក្រណាត់  ដេរកាបូបក្រណាត់ ឬត្បាញជាកន្សែងបង់កយ៉ាងឆាប់រហ័ស...៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស