ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការបច្ចេកវិទ្យាអន្តរជាតិជាច្រើនបង្កើតឡើងនៅទីក្រុងប៉េកាំង
2023-05-26 15:47:42cri
Share with:

វេទិការ Zhongguancun ឆ្នាំ២០២៣បានបើកធ្វើនៅក្រុងប៉េកាំងកាលពីថ្ងៃទី២៥ខែឧសភា ក្នុងពិធីបើកបានប្រកាសពីសមិទ្ធផលបច្ចេកវិទ្យាដ៏ធំសំខាន់ៗទាំង១០របស់មជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិតបច្ចេកវិទ្យាអន្តរជាតិក្រុងប៉េកាំង ដែលគ្របដណ្តប់លើខ្សែសង្វាក់ក្នុងតំបន់ វេជ្ជសាស្រ្តកកើតឡើងវិញនិងការបង្កើតអង្គការបច្ចេកវិទ្យាអន្តរជាតិនៅក្រុងប៉េកាំងជាដើម។

សូមបញ្ជាក់ថាវេទិការ Zhongguancun ប្រចាំឆ្នាំលើកនេះបានបើកធ្វើក្រោមប្រធានបទ “បើកទូលាយនិងកិច្ចសហប្រតិបត្តិការ ចែករំលែកអនាគត់” អំឡុងពេលពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ខែឧសភា នឹងរៀបចំសកម្មភាពប្រធាបទធំទាំង៦មានដូចជា កិច្ចប្រជុំវេទិកា ពិព័រណ៍តាំងបង្ហាញ ការលក់ដូរបច្ចេកទេស ការប្រកាសសមិទ្ធផល ការប្រកួតបច្ចេកវិទ្យាទំនើប  ព្រមទាំងសកម្មភាពពាក់ព័ន្ធជាដើម ដោយរៀបចំសកម្មភាពជាង១៥០៕

អ្នកបកប្រែ:李展精
ប្លុកពិសេស