ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភូមិនេះទទួលបានលិខិតអបអរសាទរជាថ្មីម្តងទៀតពីលោកប្រធានរដ្ឋចិន Xi Jingping
2023-05-26 12:26:22cri
Share with:

     យប់ថ្ងៃទី ២៥ ខែឧសភា  វេទិកា Zhongguancun ឆ្នាំ២០២៣ បានបើកធ្វើនៅទីក្រុងប៉េកាំង ដោយក្រោមប្រធានបទ “បើកទូលាយនិងកិច្ចសហប្រតិបត្តិការ ចែករំលែកពេលអនាគត"  លោក Xi Jingping   ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរ។  គួរបញ្ជាក់ថា លោក Xi Jingping ធ្លាប់ផ្ញើលិខិតសាទរជូនចំពោះវេទិកា Zhongguancun ជាច្រើនលើក ហើយក្នុងកាលៈទេសៈជាច្រើន  លោកក៏ធ្លាប់បង្ហាញអំពីការរំពឹងទុកចំពោះអនាគតកាន់តែល្អបវររបស់មនុស្សជាតិដែលទទួលផលប្រយោជន៍ពីការរីកចម្រើននៃបច្ចេកវិទ្យា។

 

         អំពីការបើកទូលាយ លោក Xi Jingping បានមានប្រសាសន៍ថា៖ 

«មនុស្សជាតិបើចង់ដោះស្រាយបញ្ហាលំបាកដែលប្រឈមរួមក្នុងការអភិវឌ្ឍ  ត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការបើកទូលាយការចែករំលែក»

 

         អំពីការធ្វើកិច្ចសហប្រតិបត្តិការ លោក Xi Jingping បានមានប្រសាសន៍ថា៖ 

«ការសម្រេចទំនើបកម្មជាសុបិនរួមរបស់ប្រជាជនបណ្តាប្រទេសលើពិភពលោក។ ភាគីចិនមានឆន្ទៈរួមជាមួយគ្រប់បណ្តាប្រទេស ដើម្បីខិតខំផ្តល់កាលានុវត្តភាពថ្មីដល់ការអភិវឌ្ឍជាសកលតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។»

 

         អំពីការចែករំលែក លោក Xi Jingping បានមានប្រសាសន៍ថា៖ 

«ការសម្រេចបាននូវការអភិវឌ្ឍន៍ជាសកលដ៏ខ្លាំងក្លា បៃតង និងនិរន្តរភាព ជាក្ដីប្រាថ្នារួមរបស់ប្រជាជនគ្រប់ប្រទេសលើពិភពលោក។»

«បច្ចេកវិទ្យាជាកម្លាំងផលិតលំដាប់ទីមួយ ធនធានមនុស្សជាធនធានសំខាន់លំដាប់ទីមួយ ការធ្វើច្នៃប្រឌិតថ្មីជាកម្លាំងចលករលំដាប់ទីមួយ។»

 

         អំពីអនាគត លោក Xi Jingping បានមានប្រសាសន៍ថា៖ 

«នៅពិភពលោកនាពេលបច្ចុប្បន្ន ការអភិវឌ្ឍបច្ចេកទេសនិងវិទ្យាសាស្ត្រចាំបាច់ត្រូវផ្តោតយ៉ាងខ្លាំងលើតម្រូវការរបស់ការផលិតនិងជីវភាពរស់នៅរបស់ប្រជាជន ។»

«គួរសម្របនឹងការរួមរស់ដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ  ប្រមូលផ្តុំនូវកត្តាច្នៃប្រឌិតថ្មីពីទូទាំងពិភពលោកប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញឱ្យផលិតកម្មសម្រេចបាននូវភាពវៃឆ្លាតភាវូបនីយកម្ម  បៃតងភាវូបនីយកម្ម និងសមាហរណកម្ម៕»

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស