ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរវេទិកាZhongguancunឆ្នាំ២០២៣
2023-05-26 09:40:37cri
Share with:

        លោក Xi Jinping បានលើកឡើងក្នុងលិខិតថា  បច្ចុប្បន្ន បដិវត្តបច្ចេកវិទ្យានិងកំណែទម្រង់ខាងឧស្សាហកម្មវគ្គថ្មីបានអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ  បើមនុស្សជាតិចង់ដោះស្រាយបញ្ហាលំបាកនៃការអភិវឌ្ឍន៍រួម នោះត្រូវការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការបើកទូលាយនិងចែករំលែកគ្នាខ្លាំងជាងពេលណាៗកន្លងមក។  ប្រទេសចិនប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្របើកទូលាយដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ មានឆន្ទៈរួមជាមួយបណ្តាប្រទេសលើលោក ពួតដៃគ្នាដើម្បីជំរុញការច្នៃប្រឌិតថ្មីខាងបច្ចេកទេសនិងវិទ្យាសាស្ត្រទៅមុខ  ដើម្បីបម្រើជាប្រយោជន៍កាន់តែល្អចំពោះជីវភាពរស់នៅរបស់ប្រជាជនគ្រប់ប្រទេស។

 លោក Xi Jinping បានបញ្ជាក់ថា  ក្រុងប៉េកាំងត្រូវបញ្ចេញឧត្តមភាពខាងអប់រំ  បច្ចេកវិទ្យា និងធនធានមនុស្សឱ្យពេញលេញ ជំរុញធ្វើការច្នៃប្រឌិតថ្មី ទាំងបច្ចេកវិទ្យា និងយន្តការប្រព័ន្ធ  បន្តធ្វើកំណែទម្រង់ដោយបោះជំហានមុនគេនិងសាកល្បងមុនគេនៅក្នុងតំបន់Zhongguancun ពន្លឿនការកសាងតំបន់បច្ចេកវិទ្យាឈានមុខគេលើពិភពលោក ដើម្បីនាំមុខក្នុងវិស័យច្នៃប្រឌិតថ្មី បច្ចេទេសជឿនលឿន និងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។

គួរបញ្ជាក់ថា វេទិកាZhongguancun ឆ្នាំ២០២៣បានសហរៀបចំដោយក្រសួងបច្ចេកទេសចិន គណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍ចិន ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន គណកម្មាការមូលធនជាតិនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន  រដ្ឋបណ្ឌិតសភាបច្ចេកទេសចិន   រដ្ឋបណ្ឌិតសភាវិស្វាកម្មចិន  សមាគមន៍បច្ចេកទេសចិន និងសាលារដ្ឋបាលក្រុងប៉េកាំង ដែលសម្ពោធបើកនៅប៉េកាំងនៅយប់ថ្ងៃទី២៥ខែឧសភា ក្រោមប្រធានបទ “បើកទូលាយ សហប្រតិបត្តិការ ចែករំលែកអនាគតរួមគ្នា”៕





អ្នកបកប្រែ:邓倩
ប្លុកពិសេស