ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភូមិនេះមិនធម្មតា · គំរូមួយនៃខាងវិស័យអភិវឌ្ឍន៍ច្នៃប្រឌិតថ្មីរបស់ប្រទេសចិន៖ភូមិZhongguancun
2023-05-26 12:53:57cri
Share with:

       ភូមិ ជុងក្វាន់ឈួន/中关村/ Zhongguancun    ពីដើមជាភូមិតូចមួយស្ថិតនៅភាគពាយ័ព្យក្រុងប៉េកាំង។ តាមរយៈការអភិវឌ្ឍនៃវិស័យអេឡិកត្រូនិក ភូមិនេះបានក្លាយជាតំបន់ពាណិជ្ជកម្មអេឡិកត្រូនិកដ៏ល្បីឈ្មោះរបស់ប៉េកាំង។ហេតុអ្វីថាភូមិនេះមិនធម្មតា? ព្រោះយុវជនចិនដែលហ៊ានសាកល្បងបានជួបជុំគ្នានៅទីនេះបង្កើតអាជីព បង្កើតក្រុមហ៊ុនសេវាបច្ចេកវិទ្យានៅទីនេះតាំងពីរាប់សិបឆ្នាំមុនរហូតដល់បច្ចុប្បន្ន ។ បានជំរុញឱ្យភូមិនេះប្រែក្លាយពីតំបន់លក់ដូរទំនិញទៅជាចំណងផ្តល់សេវាកម្មនិងផលិតកម្មដ៏ថ្មីជឿនលឿនខាងអ៊ីនធើណេតនិងអេឡិកត្រូនិក  ភូមិនេះបង្ហាញនូវមាគ៌ាបង្កើតថ្មីរបស់ចិនដែលសម្បូរដោយកម្លាំងរស់រវើក។ 

        តាំងពីឆ្នាំ២០០៧មក វេទិកាជុងក្វាន់ឈួន/中关村/ Zhongguancun បានទាក់ទាញឥស្សរជនកំពូលនិងល្បីឈ្មោះនៃវិស័យបច្ចេកទេសនិងវិទ្យាសាស្ត្រជាតិនិងអន្តរជាតិចូលរួមផ្លាស់ប្តូរផ្នត់គំនិត។ជាពិសេសនៅឆ្នាំ២០១៩ ឆ្នាំ២០២១ និងឆ្នាំ២០២៣នេះ វេទិកានេះបានទទួលលិខិតសាទរពីលោក Xi Jingping មេដឹកនាំកំពូលប្រទេសចិន។


        កាលពីខែកញ្ញាឆ្នាំ២០១៣  លោក Xi Jingping បានរួមជាមួយសមាជិកផ្សេងនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ធ្វើដំណើរតាមរថយន្តអញ្ជើញទៅដល់ភូមិជុងក្វាន់ឈួន ដើម្បីសិក្សាស្រាវជ្រាវតាមរយៈការចូលទស្សនាប្រសិទ្ធផលនៃការច្នៃប្រឌិតថ្មីរបស់ភូមិជុងក្វាន់ឈួន។

      គួរបញ្ជាក់ថា ប្រសិទ្ធផលច្នៃប្រឌិតថ្មីដែលបង្ហាញកាលនោះ គឺបច្ចេកទេសព្រីន3D  គ្រឿងបរិក្ខារ IC,   សម្ភារៈអេកូដែលអាចសន្សំថាមពល  ផលិតផលខាងសុខាភិបាលនិងជីវសាស្ត្រជាដើម។ រយៈពេល១០ឆ្នាំបានកន្លងផុតទៅ វេទិកាជុងក្វាន់ឈួនឆ្នាំ២០២៣នេះបានតាំងបង្ហាញផលិតផលបច្ចេកទេសជឿនលឿនជាច្រើនដែលជាផលិតផលរបស់ចិនដូចជា៖ 

*មនុស្សយន្តសេវាកម្ម AI ដែលបម្រើក្នុងផ្ទះផង មានសមត្ថភាពប្រើប្រាស់ក្នុងការជួយសង្គ្រោះជាបន្ទាន់ពេលជួបនឹងគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរផង។ (សិក្សានិងផលិតដោយវិទ្យាស្ថានប៉េកាំងសម្រាប់បញ្ញាសិប្បនិម្មិតទូទៅ/ Beijing Institute for General Artificial Intelligence)


*មនុស្សយន្តវះកាត់សម្រាប់ប្រភេទស្មុគស្មាញ  អាចផ្តល់គម្រោងធ្វើការវះកាត់ខ្នាតតូចដល់ការព្យាបាលរោគច្រើនផ្នែករួមទាំងផ្នែកប្រព័ន្ធទឹកនោម រោគកុមារ រោគទូទៅ រោគស្ត្រីជាដើម។(ផលិតនិងកំពុងចូលទីផ្សារសកលពីក្រុមហ៊ុនមនុស្សយន្ត ស៊ូហ្គេរី ប៉េកាំង/ Beijing Surgerii Robotics Company Limited)


*  មនុស្សយន្តគូរគំនូរAI“មើលឃើញលោកអ្នក ក៏ចាប់ផ្តើមគូរគំនូរសិល្បៈ”។  ជាមនុស្សយន្តជំនួយ ដែលបានប្រើច្រើនក្នុងការផលិត នឹងបម្រើការក្នុងវិស័យឧស្សាហកម្មកាន់តែទូទៅ ដូចជាការជួយស្តារនីតិសម្បទាអ្នកជំងឺ ការអប់រំ ភោជនីយដ្ឋាន  បណ្តាញដឹកជញ្ជូនទំនិញជាដើម។(ផលិតកម្មរបស់ក្រុមហ៊ុនឆ្លាតវៃAOBOប៉េកាំង)


*១.៥ម៉ែត្រការ៉េ អាចបង្កើតនិងប្រឡូកក្នុងពិភពឌីជីថលរបស់ខ្លួន។ ម៉ាស៊ីនមេVRនៅផ្ទះប្រភេទនេះជាផលិតផងមានកម្មសិទ្ធិជារបស់ក្រុមហ៊ុមចិនឈ្មោះSTEPVR   ។ អាវកាក់ ស្រោមដៃនិងវ៉េនតាVRទម្ងន់ស្រាល...    អ្នកដែលនិយមចូលចិត្តបច្ចេកវិទ្យាមានភាពងាយស្រួលនិងសេរីភាពកាន់តែច្រើនកាន់តែច្រើនក្នុងMetaverse ដូចជាហាត់ប្រាណ លេងកម្សាន្ត ធ្វើការ សិក្សារៀន ទាក់ទងជាមួយគេ ។ល។



       ក្រៅពីនេះនៅមាន រថយន្តដើរដោយអាគុយឥន្ធនៈអ៊ីដ្រូសែន  “ដែលបើកតាមផ្លូវឆាប់រល័នដោយមានសុវត្ថិភាពផង ក៏ជួយបន្សុទ្ធខ្យល់ផង”    រថយន្តថាមពលបៃតង ប្រព័ន្ធអគ្គិសនីស្អាត   ដ្រូន  កសិកម្មឆ្លាតវៃ  ប្រព័ន្ធទីក្រុងអនាគតជាដើម។  ផលិតផលបច្ចេកទេសថ្មីនិងខ្ពស់ទាំងនេះមកពីក្រុមហ៊ុនជាតិនិងអន្តរជាតិ ។

 

           ភូមិ ជុងក្វាន់ឈួន/中关村 បានក្លាយជាជាតំបន់ផលិតកម្មបច្ចេកទេសខ្ពស់ទីមួយរបស់ប្រទេសចិន ហើយក៏ជាតំបន់គំរូខាងច្នៃប្រឌិតថ្មីដោយម្ចាស់ការថ្នាក់ជាតិទីមួយរបស់ប្រទេសចិនដែរ។   កាលពីឆ្នាំ២០១៣ មក ទីនេះមានសហគ្រាសបច្ចេកទេសថ្មីចំនួនប្រហែល២ម៉ឺនក្រុមហ៊ុន។ ក្នុងឆ្នាំ២០២២ ជារៀងរាល់ ៥ នាទី ក្នុងទីក្រុងប៉េកាំងសហគ្រាសបច្ចេកទេសថ្មីមួយបានបង្កើតឡើង..

        រយៈពេល១០ឆ្នាំកន្លងផុតទៅ សេដ្ឋកិច្ចចិនកើនឡើងយ៉ាងឆាប់រហ័ស ខណៈកម្លាំងច្នៃប្រឌិតថ្មីខាងបច្ចេកទេសរបស់ចិនក៏កាន់តែខ្លាំងឡើង នៅពេលអនាគតនឹងចូលបម្រើការងារកាន់តែច្រើនដើម្បីឱ្យមនុស្សកាន់តែច្រើនទទួលបានជីវភាពកាន់តែល្អបវរ។

       ភូមិនេះ  ច្នៃប្រឌិតថ្មីមិនធម្មតាទេ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស